ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជូនគ្រូឧទ្ទេសនាម បណ្តុះបណ្តាលភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគីរី

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជូនគ្រូឧទ្ទេសនាម បណ្តុះបណ្តាលភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគីរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ នៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជូនភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ម៉ែន ង៉ុយ ប្រធានគណៈប្រចាំការខេត្ត និងបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកផែនការយុទ្ធសាស្ត្រនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តមណ្ឌលគិរីចូលរួមសរុបប្រមាណ ៣០០នាក់។

នៅក្នុងអង្គពិធីនោះ លោក ម៉ែន ង៉ុយ បានបង្ហាញនូវក្តីសប្បាយរីករាយសាទរចំពោះវត្តមានរបស់ក្រុមការងារយុវជនថ្នាក់កណ្តាល ដែលទទួលបានការចាត់តាំងពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីធ្វើឧទ្ទេសនាមជូនដល់ភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តមណ្ឌលគិរី។

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ បណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានធ្វើឧទ្ទេសនាមជូនភ្នាក់ងារគណបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តមណ្ឌលគិរីទាំង ៣០០នាក់នោះ អំពីសិទ្ធិ និងកាតព្វកិច្ចភ្នាក់ងារគណបក្សនយោបាយ សកម្មភាពនានាដែលគួរនិងមិនគួរធ្វើក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបណ្តឹងប្រកបដោយគុណភាព ព្រមទាំងបទឧទ្ទេសនាម ដើម្បីបំពាក់ស្មារតីយុវជនឱ្យមានភាពវៃឆ្លាត និងប្រកបដោយការទទួលខុសត្រូវលើកិច្ចការងារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

សិក្ខាកាមទាំងអស់បានសម្តែងនូវក្តីរីករាយដែលទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងការចាត់តាំងក្រុមគ្រូឧទ្ទេសនាមមកបណ្តុះបណ្តាលផ្ទាល់នៅមូលដ្ឋានខេត្តមណ្ឌលគីរីនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.