ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ទីតាំងល្បែងស៊ីសងបញ្ជល់មាន់តាម online មួយកន្លែងកំពុងតែបើកដំណើរការលេងយ៉ាងរលូន ខណៈអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកំពង់ត្របែកមិនហ៊ានធ្វើការចុះបង្រ្កាប!

ទីតាំងល្បែងស៊ីសងបញ្ជល់មាន់តាម online មួយកន្លែងកំពុងតែបើកដំណើរការលេងយ៉ាងរលូន ខណៈអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅស្រុកកំពង់ត្របែកមិនហ៊ានធ្វើការចុះបង្រ្កាប!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តព្រៃវែង)៖គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យអនុវត្ដន៍ទួទាំងប្រទេសយ៉ាងណាក្ដី តែអាជ្ញាធរនិងពាក់ពន្ធ័មួយចំនួនមិនគោរពតាម។

បើយើងក្រឡេកមើលទីតាំងជល់មាន់តាមអនឡាញមានចំនួនមួយកន្លែងក្នុងភូមិអន្លង់រាជ្យឃុំកំពង់ត្របែកស្រុកកំពង់ត្របែកខេត្តព្រៃវែងបាននឹងកំពុងបើកលេងយ៉ាងរំភេីយ។ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានប្រាប់ឲ្យដឹងថាទីតាំងនេះគេសង្កេីតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃគេឃេីញមានមនុស្សចេញចូលលេងមិនដាច់នោះទេ គ្មានអាជ្ញាធរឬសមត្ថកិច្ចណាចុះបង្ក្រាបនោះឡេីយ។

ហើយអ្វីដែលសំខាន់ទៀតនោះបទល្មើសចោរកម្មក៏កើតមាន ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បត្ដិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ប្រជាពរដ្ឋដាក់ការសង្ស័យថាទំនងជាបេីកភ្លេីងខៀវពីសមត្ថកិច្ចហើយយ៉ាងមើលទៅឬត្រូវវ៉ូវជាមួយម្ចាស់ទីតាំងបានជាដំណេីរការបានរលួនយ៉ាងនេះ។

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។

ជុំវិញករណីនេះអង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ណាមួយឡើយ។

ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសលោកឧត្ដមសេនីយ៍ទោ ព្រំសន្ធរស្នងការនគរបាលខេត្ដព្រៃវែង មេត្តាដាក់បទមបញ្ជាមន្ត្រីក្រោមឱវាទឱ្យចុះទៅពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។(សូមអរគុណ)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.