ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា របស់គណបក្សភ្លើងទៀន និងបក្សដទៃទៀត ២១រូប នៅខេត្តកំពង់ចាម ដាក់ពាក្យសុំលាលែងពីគណបក្ស ក្រោយអស់ជំនឿលើមេដឹកនាំខ្លួន

បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា របស់គណបក្សភ្លើងទៀន និងបក្សដទៃទៀត ២១រូប នៅខេត្តកំពង់ចាម ដាក់ពាក្យសុំលាលែងពីគណបក្ស ក្រោយអស់ជំនឿលើមេដឹកនាំខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបេក្ខជនបម្រុង របស់គណបក្សភ្លើងទៀន និងបក្សដទៃទៀត ចំនួន ២១រូប នៅតាមបណ្តា ឃុំ ស្រុក ក្នុងខេត្តកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយ ក្រោយអស់ជំនឿលើមេដឹកនាំរបស់ខ្លួន។

ក្នុងពាក្យសុំលាលែងដែលបណ្ដាញព័ត៌មាន   ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ពួកគាត់ទាំង២១នាក់ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀន និងបក្សដទៃទៀត ដើម្បីធ្វើជាប្រជាពលរដ្ឋធម្មតា រួមមាន៖

ទី១៖ លាលែងពីបញ្ចីឈរឈ្មោះគណបក្សភ្លើងទៀនចំនួន ១៧រូប ស្រី ០៣រូប រួមមាន៖
* លោក ស៊ឹម បាន បេក្ខជនពេញសិទ្ធិ លេខរៀងទី២ ឃុំ កងតាណឹង ស្រុកកងមាស
* លោក ម៉ី ហេន បេក្ខជនពេញសិទ្ធិ លេខរៀងទី៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ទួន សម្បត្តិ បេក្ខជនពេញសិទ្ធិ លេខរៀងទី៣ ឃុំ ព្រែកដំបូក ស្រុក ស្រីសន្ធរ
* លោក ម៉ក់ ម៉េន បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ ឃុំល្វេ ស្រុកកោះសូទិន
* លោកស្រី ស៊ុន ណាឡែន បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ សង្កាត់សំបួរមាស
* លោកស្រី ស៊ិន ចិន្តា បេក្ខជនពេញសិទ្ធិ លេខរៀងទី១០ សង្កាត់សំបួរមាស
* លោក ហ៊ីម ម៉ាអាត បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក អ៊ូ សុវណ្ណ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហ៊ីម មូសា បេក្ខជនពេញសិទ្ធិ លេខរៀងទី៧ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក អ៉ិត ង៉ែត បេក្ខជនពេញសិទ្ធិ លេខរៀងទី៩ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ជា ណិច បេក្ខជនបម្រុង លេខរៀងទី១៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហេង ស៊ីម បេក្ខជនបម្រុង លេខរៀងទី១៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ម៉ូល សុភាស់ បេក្ខជនបម្រុង លេខរៀងទី១៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហ៊ីម រ៉សាត បេក្ខជនបម្រុង លេខរៀងទី១៧ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក សាលី សុក្រី បេក្ខជនបម្រុងទី១៨ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក គឹម ប៊ុននឿន បេក្ខជនបម្រុង លេខរៀងទី២២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោកស្រី សៅ ស្រីនាង បេក្ខជនបម្រុង លេខរៀងទី២២ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

ទី២៖ លាលែងពីបញ្ជីបេក្ខជនឈរឈ្មោះគណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួន៣រូប ស្រី០២រូប មាន៖
* លោកស្រី ប៉ាន ម៉ៅ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ ឃុំដងក្តារ ស្រុកស្ទឹងត្រង់
* លោក យួស យ៉ាន បេក្ខជនពេញសិទ្ធិ លេខរៀងទី៧ ឃុំដងក្តារ ស្រុកស្ទឹងត្រង់
* លោកស្រី យ៉ន ស្រីណាក់ បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ ឃុំដងក្តារ ស្រុកស្ទឹងត្រង់

ទី៣៖ លាលែងពីបញ្ជីបេក្ខជនឈរឈ្មោះគណបក្សខ្មែរស្រឡាញ់ជាតិ មាន១រូប៖
* លោក អ៊ុត កុសល បេក្ខជនពេញសិទ្ធិ លេខរៀងទី៩ ឃុំដងក្តារ ស្រុក ស្ទឹងត្រង់។

ការដាក់ពាក្យសុំលាលែងពីសមាជិក និងបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពីគណបក្សភ្លើងទៀន និងបក្សដទៃនេះ ក្រោយពីពួកគាត់អស់ជំនឿ និងគិតថា ការបន្ដរួមរស់ជាមួយគណបក្សនយោបាយមួយនេះ មិនមានអ្វីដែលជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននោះឡើយ។ប៉ុន្ដែពួកគាត់មិនទាន់ បានសម្រេចចិត្តថា ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សនយោបាយណាមួយនោះដែរ។

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្ស ភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាព នយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.