ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនចំនួន១០រូបបន្ថែមទៀត នៅខេត្តត្បូងឃ្មុំ បានដាក់ពាក្យសុំលាលែងពីគណបក្ស ក្រោយអស់ជំនឿលើមេដឹកនាំខ្លួន

បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនចំនួន១០រូបបន្ថែមទៀត នៅខេត្តត្បូងឃ្មុំ បានដាក់ពាក្យសុំលាលែងពីគណបក្ស ក្រោយអស់ជំនឿលើមេដឹកនាំខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀន ចំនួន១០រូបថែមទៀត បានដាក់ពាក្យសុំលាលែងពីគណបក្សភ្លើងទៀន ដែលស្ថិតនៅក្នុង ស្រុកអូរាំងឪ ស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដាក់ពាក្យលាលែងដោយមូលហេតុ៖ ការរៀបចំផែនការ និងរចនាសម័្ពន្ឋមានភាពមិនច្បាស់លាស់ពីថ្នាក់ក្រោមដល់ថ្នាក់លើ, ពុករលួយក្នុងការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា, ការរៀបចំបញ្ជីបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាដាក់តែបក្សពួកខ្លួន និងផ្លាស់ប្តូរលេខរៀងតាមតែអំពើចិត្ត ដោយមិនគិតពីអតីតភាពនិងលក្ខខ័ណ្ឌរបស់គណបក្សឡើយ ជាពិសេសបង្ខំអោយបង់លុយប្រចាំខែជូនគណបក្ស ទាំងពួកគេមិនមានលទ្ឋភាពបង់។

ពាក្យសុំលាលែងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀនតែម្ដង ហើយពួកគាត់កំពុងតែស្វែងរកគណបក្សណាមួយដែលគាត់មានជំនឿ និងផ្ញើរព្រេងវាសនាដើម្បីអនាគត។

បេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទៀន ដែលលាលែងចេញ រួមមាន៖

ទី១៖ លោក ជា ផុន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី២ របស់គណបក្សភ្លើងទៀន ស្រុកត្បូងឃ្មុំ
ទី២៖ លោក វ៉េង សុខណា ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៣ របស់គណបក្សភ្លើងទៀន ស្រុកអូរាំងឪ
ទី៣៖ លោក អ៊ុក នី ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៥ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់
ទី៤៖ លោក ឆេន វឿន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៥ របស់គណបក្សភ្លើងទៀន ស្រុកក្រូចឆ្មារ
ទី៥៖ លោក ញ៉ែម ជា ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៦ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់
ទី៦៖ លោក យ៉ាន់ យុត ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៧ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់
ទី៧៖ លោក សាន់ ខា ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៨ របស់គណបក្សភ្លើងទៀន ស្រុកអូររាំងឪ
ទី៨៖ លោក ទឹប ទី ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី៩ របស់គណបក្សភ្លើងទៀន ស្រុកត្បូងឃ្មុំ
ទី៩៖ លោក តុង ញ៉ ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១៣ របស់គណបក្សភ្លើងទៀន ស្រុកអូររាំងឪ
ទី១០៖ លោក ដេន ឆាន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី១៥ របស់គណបក្សភ្លើងទៀន ស្រុកអូររាំងឪ

បើតាម លោក ជា ផុន ដែលបេក្ខេជនពេញសិទ្ធិលេខរៀងទី២ របស់គណបក្សភ្លើងទៀន ស្រុកមេមេត់ បានមានប្រសាសន៏ថា៖ «ខ្ញុំបានចំណាយពេលវេលាជាមួយគណបក្សប្រឆាំងអស់រយះ១០ឆ្នាំ តែអ្វីដែលគាត់ទទួលបានវិញគឺចេះស្អប់គ្នាទៅវិញទៅមកដោយលាបពណ៌​ថាបុគ្កលម្នាក់ជាជាតិសាសន៏ដទៃ ទាំងដែលពួកគេជាខ្មែរសុទ្ឋ ហើយសារជាតិជាគណបក្សប្រឆាំងមិនដែលមានអ្វីដែលសម្រាប់ជាផលប្រយោជន៍ដល់ប្រទេសជាតិឡើយ »។ ចំណែក លោក ទីប ទី ដែលបេក្ខេជនលេខរៀងទី៩ របស់គណបក្សភ្លើងទៀន ស្រុកត្បូងឃ្មុំ បានលើកឡើងថា៖«គាត់ពុំបានដឹងទាល់តែសោះ ដែលរូបគាត់ត្រូវបានឈរឈ្មោះពេញសិទ្ឋិលេខរៀងទី៩ ទាំងរូបគាត់ដែលជាជាងសំណង់ មិនដែលបានប្រឡូកជីវភាពជាមួយគណបក្សភ្លើងទៀនឡើយ»

សូមជម្រាបថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.