ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

ដាក់ស្លាកសញ្ញាហាមចូលគ្រាន់លម្អតែរថយន្តប្រភេទខ្នាតយក្យធំៗនៅតែបន្តចូលក្នុងក្រុងសំរោងបានដដែល

ដាក់ស្លាកសញ្ញាហាមចូលគ្រាន់លម្អតែរថយន្តប្រភេទខ្នាតយក្យធំៗនៅតែបន្តចូលក្នុងក្រុងសំរោងបានដដែល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដាក់ស្លាកសញ្ញាហាមចូលគ្រាន់លម្អតែរថយន្តប្រភេទខ្នាតយក្យធំៗនៅតែបន្តចូលក្នុងក្រុងសំរោងបានដដែល

(ឧត្តរមានជ័យ)ដាក់ស្លាកសញ្ញាហាមចូលគ្រាន់លម្អក្រុងតែនៅមានរថយន្តធំៗជាច្រើនគ្រឿងបន្តចេញចូលដឹកទំនិញឆ្លងកាត់និងចូលក្នុងក្រុងសំរោងបានយ៉ាងរលូនដដែលដោយពុំដែលឃើញមានមន្ត្រីជំនាញពាក់ព័ន្ធចុះធ្វើការណែនាំម្តងណានោះទេ។

លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោងបានបញ្ជាក់ឲ្យដឹងនៅនៅល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២វេលាម៉ោង១៤និង៣៩នាទីថា ចំពោះការដាក់ស្លាកសញ្ញាហាមរថយន្តដឹកទំនិញឆ្លងកាត់ចូលក្នុងក្រុងសំរោងនេះ ចំពោះរថយន្តដែលនៅតែបន្តចូលគឺជាកាតាព្វកិច្ចរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ។លោកបានបន្តថាដោយឡែកការទប់ស្កាត់និងណែនាំធ្វើការអប់រំរឺក៏ពិន័យយ៉ាងណានោះទាល់តែមានការសហការពីមន្ទីរទើបខាងអាជ្ញាធរក្រុងសហការចុះអនុវត្តន៏ជាក់ស្តែងផ្ទាល់តែម្តង។

ជាមួយគ្នានេះដែរពាក់ព័ន្ធទៅនឹងការដាក់ស្លាកសញ្ញាហាមចូលរថយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងនៅត្រង់ចំណុចផ្លូវមួយចំនួនដូចជា ផ្លូវចូលពីរង្វង់មូលដៃប្រាំបីនិងរង្វង់មូលជ័យវរ្ម័នទី៧គឺមានចំនួនពីកន្លែងនេះអ្នកពត៌មានយើងបានព្យាយាមទាក់ទងខលទូរស័ព្ទទៅលោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យតាំងថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២កាលពីម្សិលមិញនេះតើចំណាត់ការរឺវិធានការណាមួយមកលើក្រុមហ៊ុនឡានដឹកទំនិញទាំងនោះពីព្រោះទូរស័ព្ទចូលហើយពុំមានអ្នកទទួលដើម្បីកុំឲ្យខូតខាតផ្លូវដែលជាការចំណាយរបស់ថវិការជាតិប្រចាំឆ្នាំទំលាក់មកឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តអស់រាប់សិបលានដុល្លារសម្រាប់ធ្វើការស្ថាបនាជួសជុលផ្លូវថ្នល់ក្នុងមួយៗឆ្នាំ។

សូមជម្រាបថា បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋធំរស់នៅក្រុងសំរោង បានលួចបង្ហើបប្រាប់តៗគ្នាថា ចំពោះរថយន្តធំៗដឹកទំនិញ ដូចជាដឹក ស្រូវចេញចូលពីរោងម៉ាសុីនមួយកន្លែងដ៏ធំជាងគេក្នុងខេត្តចេញពីត្រង់ចំណុចជិតផ្សារសំរោងរាប់សិបឡាន ហើយក៏ឡានដឹកគ្រឿងសំណង់ ដឹកជី ដឹកឥវ៉ាន់ចាប់ហួយគ្រប់ប្រភេទជាដើម ដែលចូលមកទំលាក់ដាក់មុខទំនិញនៅក្នុងក្រុងសំរោងនេះបើនិយាយរួមទៅរាប់សិបខែឆ្នាំមកហើយដែរគឺពុំដែលមានការណែនាំពីអាជ្ញាធរនោះទេ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.