ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សាសនា បង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សាសនា បង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ សាសនា បង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន

(កំពត) : ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ក្នុងវត្តគិរីឱសថទឹកជប់ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ៖ សាសនា បង្រៀនឱ្យមនុស្សរក្សាធម៌នៅក្នុងខ្លួន ជាពិសេសអ្នកដឹកនាំប្រទេស ដែលជាអ្នកទទួលខុសត្រូវលើជោគវាសនាប្រជាជន រឹតតែត្រូវគោរពប្រតិបត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដោយហេតុថា ការប្រព្រឹត្តប្រាសចាកពីគន្លងនេះ នឹងនាំមកនូវភាពក្តៅក្រហាយ និងការបំផ្លិចបំផ្លាញជាតិ ដូចដែលធ្លាប់កើតឡើងរួចមកហើយនៅក្នុងរបបប៉ុលពត។ ក្នុងន័យនេះ ប្រទេសតូចធំមិនសំខាន់ សំខាន់គឺកត្តាដឹកនាំ ដែលត្រូវតែជាការដឹកនាំដោយធម៌ និងនៅក្នុងបុព្វហេតុដ៏ស្មោះត្រង់ និងប្រកបដោយពលិកម្ម គឺបម្រើ ការពារ និងសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រប់ដំណាក់កាលទាំងអស់ ដោយមិនរត់ចោលរាស្ត្រទោះនៅក្នុងស្ថានការណ៍វិបត្តិមហន្តរាយធ្ងន់ធ្ងរយ៉ាងណាក្តី។ នេះ គឺជាអ្វីដែលគណបក្សប្រជាជនកម្ពុជា បានធ្វើយ៉ាងជាក់ស្តែងរួចមកហើយនៅក្នុងការដឹកនាំប្រទេសជាង ៤០ ឆ្នាំកន្លងមកនេះ តាមរយៈការសង្គ្រោះអាយុជីវិតចេញពីសង្គ្រាម និងគ្រោះវិបត្តិ, ការលើកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ, ការរួមគ្នាបំពេញបុណ្យកុសល, ការផ្តល់ការអប់រំ និងឱកាសការងារដល់កូនចៅប្រជាពលរដ្ឋ ។ល។ ហើយសម្រាប់ពេលបន្តទៅមុខ ក៏នៅតែលុះនៅក្នុងបុព្វហេតុដ៏ពិសិដ្ឋមួយនេះតរៀងទៅ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា សាសនា ពិតជាបានដើរតួនាទីសំខាន់ណាស់នៅក្នុងការអប់រំសីលធម៌សង្គម ពីព្រោះការរៀនសូត្រស្វាធ្យាយ និងគោរពបដិបត្តិធម៌នៅក្នុងវត្តអារាម ក៏បាននាំឱ្យមានការផ្សព្វផ្សាយបន្ត និងសាបព្រោះផលវិជ្ជមាននៅតាមខ្នងផ្ទះ និងភូមិស្រុករបស់ប្រជាពលរដ្ឋ ក្នុងរូបភាពជាការបន្តប្រពៃណីដ៏ល្អរបស់ចាស់ទុំព្រឹទ្ធាចារ្យដល់កូនចៅជំនាន់ក្រោយ។ ម្យ៉ាងវិញទៀតការអប់រំផ្នែកពុទ្ធសាសនា ក៏ត្រូវបានបញ្ចូលរួមផ្សំជាមួយនឹងប្រព័ន្ធអប់រំផ្នែកអាណាចក្រ សំដៅធ្វើយ៉ាងណាឱ្យកុលបុត្រ កុលធីតាខ្មែរ ក្លាយជាធនធានមនុស្សពោរពេញដោយសីលធម៌ គុណធម៌ និងសមត្ថភាពបញ្ញាស្មារតីភ្លឺស្វាង ដែលនឹងចូលរួមចំណែកប្រកបដោយការទទួលខុសត្រូវនៅក្នុងការកសាងភាពសុដុមរមនានៅក្នុងសង្គម និងដំណើរការនៃការអភិវឌ្ឍជាតិ។

ឯកឧត្តម បានថ្លែងបញ្ជាក់បន្ថែមថា ពិធីបញ្ចុះខណ្ឌសីមានេះ ត្រូវបានគ្រោងទុកមកជាយូរមកហើយ ប៉ុន្តែត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ មកដល់ថ្ងៃនេះ យើងអាចជួបជុំគ្នាធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយរីករាយជ្រះថ្លា ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានការធូរស្រាលច្រើន និងអាចគ្រប់គ្រងបាន ទោះបីជាមិនទាន់ផុតរលត់ទាំងស្រុកក៏ដោយ។ មួយវិញទៀត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ប្រជាពលរដ្ឋមូលដ្ឋាន រួមនឹងអ្នកទេសចរជាតិ-អន្តរជាតិនៅក្នុងខេត្តកំពតផ្ទាល់ ក៏ដូចជានៅទូទាំងប្រទេស បានចូលរួមអបអរសាទរ និងលេងកំសាន្តយ៉ាងសប្បាយរីករាយ ដែលនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីលំនឹងស្ថិរភាពរបស់កម្ពុជា ខណៈដែលមេរោគក៏កាចសាហាវនេះនៅកំពុងបន្តគំរាមកំហែងនៅក្នុងប្រទេស និងតំបន់មួយចំនួននៅឡើយ។ ស្ថានការណ៍ប្រកបដោយលក្ខណៈអំណោយផលនេះ មិនបានកើតឡើងដោយចៃដន្យនោះទេ។ ពិតណាស់ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ក្នុងការសម្រេចដាក់ចេញ និងអនុវត្តគ្រប់វិធានការ រួមទាំងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយមានការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋផ្ទាល់។

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.