ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម ស្រុកព្រៃនប់

ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម ស្រុកព្រៃនប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម ស្រុកព្រៃនប់

 

តព្រះសីហនុ: នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងអភិវឌ្ឍកោះឬស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាព នៃការអភិវឌ្ឍន ដែលក្រុមហ៊ុនបានវិនិយោគនាពេលកន្លងមក។

មានប្រសាសន៍នៅក្នុងឱកាសចុះពិនិត្យមើលវឌ្ឍនភាពលើកោះឫស្សីនេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថាដៃគូវិនិយោគកោះឬស្សី គឺបានអនុវត្តទៅតាមច្បាប់ដែលបានកំណត់ទាក់ទងនឹងបញ្ហាបរិស្ថានដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍនៅលើដែនកោះនាពេលបច្ចុប្បន្ន ក្នុងនោះក្រុមហ៊ុនបានរក្សាព្រៃឈើ ការគ្រប់គ្រងកាកសំណល់រឹង រាវ បានត្រឹមត្រូវ មិនមានការបង្ហូរចូលទៅក្នុងសមុទ្រ ដែលបង្កឱ្យបាត់នូវសោភ័ណភាព និងប៉ះពាល់បរិស្ថានតំបន់ឆ្នេរ និងទឹកសមុទ្រ ហើយក្រុមហ៊ុនបានអភិវឌ្ឍទេសចរណ៍ធម្មជាតិលើផ្នែកសណ្ឋាគារ បឹងកាឡូ រីសត ដែលមានស្តង់ដារកម្រិតកម្រិតខ្ពស់ ប្រកបដោយផាសុខភាព។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមថាដំណើរទស្សនៈកិច្ចដឹកនាំមន្ត្រី មន្ទីរពាក់ព័ន្ធចុះពិនិត្យមើលការអភិវឌ្ឍន៍នាពេលនេះ ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគដែលបាន និងកំពុងខិតខំក្នុងការអភិវឌ្ឍនៅលើគ្រប់វិស័យទាំងដីគោក និងដីកោះដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍបង្កើនមុខរបរជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ហើយឯកឧត្តម នឹងគាំទ្ររាល់ការវិនិយោគគ្រប់វិស័យដែលមកពីបណ្ដាប្រទេសនានា ដោយរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ជូនពួកគាត់ផងដែរ។ ដូចនេះសូមឱ្យបងប្អូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងនៅកោះឬស្សីដែលមានសណ្ឋាគារលំដាប់ផ្កាយ និងមានសេវាកម្មល្អក្នុងការទទួលភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។

សូមជម្រាបជូនថា គម្រោងវិនិយោគកោះឬស្សី មានទីតាំងមួយផ្នែកនៃកោះឬស្សី ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានទំហំ ៧៨ហិចតា ដែលបានចុះកិច្ចសន្យាជួលពីរាជរដ្ឋាភិបាល នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០០៨។ កោះឬស្សី វីឡា & រីសត មាន ៥០ លុចហ្សារី ផាវីលាន (luxurious pavilions) និង ១៣ ភូល វីឡា (pool villas) ដែលជាកន្លែងសម្រាកលំហែធម្មជាតិដ៏ល្អជាមួយនឹងឆ្នេរឯកជនប្រវែង ១,២ គីឡូម៉ែត្រ បែរមុខទៅសមុទ្រ។ រមណីយដ្ឋាននេះ មានភោជនីយដ្ឋានចំនួន០២ បារចំនួន០១ និងស្ប៉ាដែលមានបន្ទប់ចំនួន០៥បន្ទប់អាងហែលទឹករួមទំហំ ៣០ម៉ែត្រ កន្លែងហាត់ប្រាណបើក២៤ម៉ោង និងយូហ្គា ព្រមទាំងសកម្មភាពនៅលើឆ្នេរសមុទ្រជាដើម។

         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.