ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

យកដីខ្សាច់ច្រកក្នុងការ៉ុងបន្លំជាស្កស ដើរលក់អោយពលរដ្ឋ និងអជីវករ នៅក្នុងខេត្តសៀមរាបជាច្រើនលើក ពេលនេះជាប់អន្ទាក់ហើយ

យកដីខ្សាច់ច្រកក្នុងការ៉ុងបន្លំជាស្កស ដើរលក់អោយពលរដ្ឋ និងអជីវករ នៅក្នុងខេត្តសៀមរាបជាច្រើនលើក ពេលនេះជាប់អន្ទាក់ហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យកដីខ្សាច់ច្រកក្នុងការ៉ុងបន្លំជាស្កស ដើរលក់អោយពលរដ្ឋ និងអជីវករ នៅក្នុងខេត្តសៀមរាបជាច្រើនលើក ពេលនេះជាប់អន្ទាក់ហើយ

កម្លាំងនគរបាលស្រុកប្រាសាទបាគង កាលពីវេលាម៉ោង០៩:០០នាទី ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ ម្សិលមិញនេះ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រិន ចំរើន ភេទប្រុស ឆ្នាំកំណើត (០១.០៩.១៩៨៧) មានស្រុកកំណើត នៅភូមិ អន្សារក្រង ឃុំអន្សារក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងភូមិអញ្ចាញថ្មី សង្កាត់នគរធំ ក្រុងសៀមរាប ពាក់ព័ន្ធករណីអំពើឆបោក យកដីខ្សាច់ច្រកក្នុងការ៉ុងបន្លំជាស្កស ដើរលក់អោយពលរដ្ឋ និងអជីវករ នៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកដីខ្សាច់ច្រកក្នុងការ៉ុងស្កសហើយ យកមកលក់អោយជនរងគ្រោះ បានចំនួន៩ការ៉ុង ដោយក្នុងមួយការ៉ុងតម្លៃ១០ម៉ឺនរៀលពិតប្រាកដមែន និងបានធ្វើសកម្មភាព យកដីខ្សាច់ច្រកការ៉ុង លក់អោយអ្នករស់នៅម្តុំផ្សារត្រាំនាគ ពុំស្គាល់ឈ្មោះ ០១លើក និង លក់អោយអ្នករស់នៅម្តុំវត្តល្អក់ ពុំស្គាល់ឈ្មោះ០១លើក ផងដែល ចំណែកលុយដែលលក់បានខ្លួនយកទៅចាយវាយអស់។

+ធ្វើតេស្តទឹកនោម រកសារធាតុញៀន ជា លទ្ធផល វិជ្ជមាន

យោងតាម ពាក្យបណ្តឹងរបស់ ជនរងគ្រោះ ចម្លើយសារភាព និងវត្ថុងតាង ជនសង្ស័យ ត្រូវបានកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀម រាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.