ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

វាយប្រពន្ធស្លាប់ទាំងកូនក្នុងផ្ទៃ ខណៈប្ដីត្រូវជាប់ឃុំ ក្មេង៦នាក់ក្លាយជាក្មេងកំព្រា

វាយប្រពន្ធស្លាប់ទាំងកូនក្នុងផ្ទៃ ខណៈប្ដីត្រូវជាប់ឃុំ ក្មេង៦នាក់ក្លាយជាក្មេងកំព្រា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វាយប្រពន្ធស្លាប់ទាំងកូនក្នុងផ្ទៃ ខណៈប្ដីត្រូវជាប់ឃុំ ក្មេង៦នាក់ក្លាយជាក្មេងកំព្រា

(ព្រះសីហនុ)៖ ក្មេង០៦នាក់ ក្នុងនោះស្រី២នាក់ បានក្លាយជាក្មេងកំព្រាគ្មានឪពុកម្ដាយ ក្រោយពីម្តាយស្លាប់ ហើយ​ឪពុក ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
ប្រភពថា៖ កន្លងមកក្មេងទាំង៦ ឪពុកម្តាយ​ហាក់មិនយកចិត្តទុកដាក់ ហើយពួកគេ មិនសូវទៅសាលាឡើយ។ ពោលគឺ បណ្តោយតាមតែយថាកម្ម កូនខ្លះ ជួនទៅជាមួយម្តាយ ខ្លះដើរលេង។

អាចនិយាយបានថា៖ ពេលនេះ ក្រោយពីអត់មានម្តាយឪពុកនៅក្បែរ បើមិនមានការជួយពីសាច់ញាតិខាង​ឪពុកទេ ក្មេងទាំងនោះ ពិបាកមើលវាសនាពួកគេណាស់ ព្រោះគ្មានអ្នកគ្រប់គ្រង ចិញ្ចឹម​បីបាច់ឡើយ។

សូមរម្លឹកថា៖ កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ ៥ ​និង ​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ហិង្សា ​ដោយ​ចេតនា ​មាន​ស្ថាន​ទម្ងន់ទោស​​ បង្ក​ដោយ​បុរស​ជា​ប្ដី​ ឈ្មោះ យ៉ែ​ម ចិន្តា អាយុ​ ៤៣​ឆ្នាំ មុខរបរ​កម្មករ​ដុត​ធ្យូង​។
បុរស​នេះ ​បាន​ប្រើ​ហិង្សា​វាយ​ទៅ​លើ​ជន​រង​គ្រោះ ​ឈ្មោះ វុន វ៉ា​ន់ ភេទ​ស្រី អាយុ ​៣៦​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឲ្យ​រង​របួសធ្ងន់ ​រលូត​កូន​ក្នុង​ផ្ទៃ ហើយ​ក៏​បាន​ស្លា.ប់ ​នៅ​ថ្ងៃ​១១ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ ៣​រសៀល ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ចំការ​ចេក​ ក្នុងទីរួម​ខេត្ត​ព្រះ​សីហ​នុ ​បាន ​១​ថ្ងៃ​។

ក្រោយវាយធ្វើបាបប្រពន្ធ ​បុរស យ៉ែម ចិន្តា បាន​រត់គេច​ខ្លួន​បាត់​ពី​ផ្ទះ។
ប៉ុន្តែ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ស្ពឺ គឺសមត្ថកិច្ចចម្រុះ ។
បានចាប់​ឃាត់​ខ្លួ​ន បុរស យ៉ែម ចិន្តា កាលពី​ម៉ោងជាង ​៥​ល្ងាច ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទឹកដី​ខេត្ត​កំពង់​ស្ពឺ ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន។
ការ​ចាប់ខ្លួនបុរសនោះ ខណៈ​ពេល​ដែល​បុរស​ជា​ប្តី​នោះ កំពុង​ជិះ​រថយន្តក្រុង ​សំដៅ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​គេចខ្លួន។

​ក្រោយឃាត់ខ្លួន ជនសង្ស័យ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​បំពេញ​នីតិវិធី​ ចាត់ការបន្ត​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.