ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ម៉ូតូ​ជនបរទេស​ព្រលះ​ម៉ួតូ​អ្នកដំណើរ​ពីក្រោយ​របួស​ធ្ងន់​ស្រាល​ទាំងអស់គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ ជាទូទៅ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កើតឡើង​គឺ​មិន​អាច​បន្ទោស​មកលើ​ភាគី​ណាមួយ​ឡើយ សំខាន់​ពេល​ធ្វើដំណើរ​ត្រូវ​ចេះ យោគយល់​អធ្យាស្រ័យ​រវាង​គ្នា​និង​គ្នា​។​យ៉ាងណាមិញ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតឡើង​រាប់ពាន់ មឺ​ុ​ន ករណី​គឺ​សុទ្ធតែ​បាន​ផ្តើម​ដោយសារ​កក្តា​មនុស្ស​ទាំង​អស់ ម្លោះ​ហើយ​បើ​ទោះ​ជា​ការប្រើប្រាស់​យានយន្ត ល្អ​ឬ​ទំនើប​បែបណា​ក៏​មិន​អាច​គេចផុត​នឹង​គ្រោះថ្នាក់​បាន​ដែរ ដរាបណា​យើង​មាន​ការធ្វេសប្រហែស​តែមួយ​ប៉ព្រឹចភ្នែ​កនោះ​។​

​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រសៀល ថ្ងៃទី​១៤​ខែ​ឧសភា ឆ្នាំ​២០១៧​រវាង​ម៉ូតូ​របស់​ជនបរទេស ម៉ាក​AIRBLADE​និង​ម៉ូតូ​ម៉ាក​HONDA C125​នោះ​ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​លើកឡើង​ថា គឺជា​ការ​ធ្វេសប្រហែសរ​បស់​អ្នកបើកបរ​ជនជាតិ​អង្គគ្លេស​ម្នាក់​ដែល​បើក​ក្នុង​ល្បឿន​លើស​កំណត់​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ទើប​ជ្រុល​ទៅបុក​អ្នកដំណើរ​ម៉ូតូ​នៅ​ខាង​មុខ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ខ្លួនឯង​។​

​បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​វេលា​ដូច​ខាងលើ​នៅ​ចំណុច​ខាងកើត​ផ្សារ​ដំណាក់​ចង្អើរ​ប្រហែល​៣០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយសារ​តែ​ជនជាតិ​អង្គគ្លេស ឈ្មោះ WILLIAM BUBAGE ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ស្នាក់​នៅ​ខេត្ត​កំពត បាន​ជិះ​ម៉ូតូ​ម៉ាក​AIRBLADE​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​នៅ​ខាង​មុខ​យ៉ាង​កំរោល​បួន​ជ្រុង​បណ្តាលឲ្យ​របួសធ្ងន់​ខ្លួ​ន​ឯង​។​ចំណែក​ភាគី​បើក​ម៉ូតូ​ម៉ា​C125​ពណ៌​ខ្មៅ​នៅខាងមុខ ឈ្មោះ សុីវ ទូច ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បាន​រង​របួសស្រាល​និង​មាន​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សី​ុ​វ ពិ​ទូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​របួស​ស្រាល ដោយ​គាត់​រស់នៅ​ក្នុងភូមិ​-​ឃុំ​ចំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​មុខងារ​ជា​នគរបាល​។​

​ដោយឡែក ម៉ូតូ​ទាំង​២​គ្រឿង​ដែល​មាន​ស្លាក​លេខ ភ្នំពេញ 1IY-2182​របស់​ជនបរទេស​និង ព្រះសីហនុ 1D-5502​ត្រូវបាន​នគរបាល​ច​រាចរណ៍​នាំ​ទៅ​ដោះស្រាយ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុងកែប​។​រី​ឯ​ជន​បរទេស​ដែល​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត​ភ្លាមៗ​ផងដែរ​៕
​ណា​រិទ្ធ​
​

 

img20170516ret2-(1) img20170516ret2-(8) img20170516ret2-(7)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.