ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់​រួម​នឹង​សា​ធាតុ​ញៀន​មួយចំនួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ទោះជា​សមត្ថកិច្ច​បាន​និង​កំពុង​ចេញ​ប្រតិ​ប​តិ្ត​ការបង្ក្រាប​គ្រឿងញៀន​យ៉ាង​ក្តៅគគុក​និង​ដូច​ភ្លៀងរលឹម​បែបណា ក៏​នៅតែ​មាន​ការ​លួច​ចរាចរណ៍​មិនចេះ​អស់​មិនចេះហើយ​។​ជាក់ស្តែង​ក្នុង​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៤​ខែ​ឧសភា ឆ្នាំ​២០១៧ សមត្ថកិច្ច​ខេត្ត​កំពត​ក៏​បាន​ឆ្មក់​បង្ក្រាប​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ចំនួន​៩​នាក់​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៧​កញ្ចប់​ក្នុង​នោះ​មាន​២​កញ្ចប់​ធំ ព្រមទាំង​រឹបអូស​មធ្យោបាយ​និង​សម្ភារៈ​ផ្សេងៗ​មាន​ពូថៅ​៣ ដាវ​សា​ម៉ូ​រ៉ៃ​១ កាំបិត​ចុង​ស្រួច​២ អាវុធ​ច្នៃ​១​ដើម​និង​កាំភ្លើងខ្លី​ប្រភេទ​ប្រា​សហា​១​ដើម​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក ទូច ឌន នាយ​ការិយា​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​កំពត​បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​បទបញ្ជា​និង​ក្រោម​ការចង្អុលបង្ហាញ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ព្រមទាំង​មាន​ការសម្របសម្រួល​ពី​លោក ខាន់ សុផល និង​លោក​ខៃ សម្ផស្ស ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត ទើប​លោក​ដឹកនាំ​កំលាំង​អន្តរាគមន៍​ពិសេស​របស់​ស្នងការ​នគរបាល​ខេត្ត ដោយ​បង្ក្រាបបាន​ក្រុម​ជនសង្ស័យ ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៩​នាក់​ជា​បន្តបន្ទាប់ ។​

​ជាមួយ​នឹង​ការបង្ក្រាប​ខាងលើ សមត្ថកិច្ច​ក៏​បាន​ដកហូត​សារធាតុ​ញៀន​និង​សម្ភារៈ​ប្រព្រឹត្ត​បទល្មើស​បាន​មួយ​ចំនួន​។​លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ចំនួន​៩​នាក់​ក្នុងចំណោម​នោះ​មាន​ខ្លះ​ពុំ​មាន​ការពាក់ព័ន្ធ រួមមាន​៖​ទី​១.​ឈ្មោះ ចាន់ សេរី​រដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ជួញដូរ​)​មាន​ទីលំនៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត ទី​២.​ឈ្មោះ ផាន់ ដាលីន ភេទ​ស្រី អាយុ​២០​ឆ្នាំ​(​ចែកចាយ​)​រស់នៅ​ក្នុង​ភូមិ​ទី្វ​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត ទី​៣.​ឈ្មោះ លាង សន ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ទី​៤.​ឈ្មោះ ស៊ីន ប៊ុន​ថង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត ទី​៥.​ឈ្មោះ វន ហ៊ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត ទី​៦.​ឈ្មោះ ម៉េង រចនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត ទី​៧.​ឈ្មោះ ឌី ពៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្នាយ​អញ្ជិ​ត ឃុំ​ស្នាយ​អញ្ជិ​ត ស្រុក​ជុំ​គិរី ទី​៨.​ឈ្មោះ ហ៊ុយ ឈួ​យ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ច្រេស ឃុំ​ច្រេស ស្រុក​ជុំ​គិរី និង​ទី​៩.​ឈ្មោះ ហ៊ួន ចិ​ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្ត​កំពត​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​រួម​នឹង​វត្ថុតាង សមត្ថកិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
​ណា​រិទ្ធ​

 

img20170515ret1-(2) img20170515ret1-(3)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.