ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

ពួក​អ្នក ប្រព្រឹត្ត​បទល្មើស​នេសាទ​កំពុង​បាន​ដៃ សម្បើម ណាស់​ព្រោះ​មន្ត្រីជលផល​នៅ​មូលដ្ឋាន​សម្ងំ​ទទួល​លាភសក្ការៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្មីៗ​នេះ​ប្រជាពលរដ្ឋ រស់នៅ​តាម​មាត់​ទន្លេ ក្នុង ភូមិសាស្ត្រ​តំបន់​ជុំវិញ​បឹង  ទន្លេសាប​បាន​រាយការណ៍​ឲ្យ​អ្នកសារព័ត៌មាន​យើង ដឹងថា បច្ចុប្បន្ន​នេះ​មាន ជនល្មើស​កំពុង​តែ​ប្រព្រឹត្ដ បទល្មើស​ជលផល នៅ បឹង​ទន្លេសាប​តាម​គ្រប់​រូបភាព​មាន​ដូចជា​ក្រុម​អូស​អួន​គូរ​ទឹកសាប​(​យាំង​កាវ​) ដែល​ប្រើ​ច្រវាក់ នៅ​ពី ក្រោម ហើយ​ចង​ដុំថ្ម​ម្ខាង ២០​គី​ឡូ ហើយ​ចាប់​ភ្លើង​អាគុយ ឬ​ឌី​ណា​ម៉ូ ម៉ាស៊ីន​ឆក់ ត្រជាក់​) នៅ​ចំណុច កំពង់​ឃ្លាំង និង​មាត់​ខ្លា ចាប់ពី​៦​វង់​ទៅ​៧​វង់ ក្នុង មួយថ្ងៃៗ​។​ប្រភព​បាន​បន្តទៀតថា​ពួក​គេ​នាំគ្នា​អូស​អួន​ឬ​អូស​គូរ​(​យាំង​កាវ​)​នៅ​ចំណុច​ក្បាល​តោ​ល រាំង​ទិល ផាត់​សណ្ដោយ និង​កោះ​ក្អែក មានប្រ មាណ​ពីរ​១៨​វង់​ទៅ​២០​វង់ ក្នុង​មួយ​ថ្ងៃៗ និង​ឈឹប យន្ដ​នៅ​ចំណុចកណ្ដាល​ពាម​បាង​និង​កំពង់​លួង​។

​សកម្មភាព​របស់​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នេះ​គឺ​បានធ្វើ ឡើង​ទាំងយប់​ទាំង​ថ្ងៃ យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ឃើញ​សមត្ថកិច្ច​ណា ចេញមុខ​បង្ក្រាប​ដូច​មុន ឡើយ​។​ប្រជា​នេសាទ​បានឲ្យដឹង​ទៀត​ថា កន្លងមក គេ​បាន​ឃើញ​មាន​ក្រុម បង្ក្រាប​បទល្មើស​នេសាទ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​លោក វ៉េង សាខុន  ជា​ប្រធាន​និង​ជា​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ឲ្យមាន​ប្រសិទ្ធភាព ប៉ុន្តែ​តាម​ការសង្កេត​សកម្មភាព​របស់​ក្រុមចម្រុះ​អន្តរក្រសួង​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​មូលដ្ឋាន​ដោយ លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ហើយ គ្រប់គ្រង​កងកម្លាំង​អន្តរាគមន៍​ពិសេស​ដែល​មាន​ចំនួន​ជាង​៧០​នាក់ និង​ប្រើប្រាស់​មធ្យោបាយ​ទូក​យន្ត​ធំៗ និង​អូប័រ​ជា ច្រើន​គ្រឿង ព្រមទាំង អាវុធ​ស្វ័យប្រវត្តិ​រាប់សិប ដើម​ដែល​កាលណោះ មើលទៅ​ឃើញ​ថា​ហឹក​ហ៊ាក់​សម្បើម​ណាស់ ព្រោះ​ពេល​ប្រតិបត្តិការ​ម្តងៗ គេ​បាន​ឃើញ​លោក​ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​កិ​ច ជា​អ្នកដឹកនាំ​ក្រុម​បង្ក្រាប​ឡើង​រញ្ជួយ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ចាប់​អ្នកប្រព្រឹត្ត​និង​រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​រាប់សិប​តោន បញ្ជូនទៅ​តុលាការ ហើយ​ការបង្ក្រាប​នេះ​គឺ​ធ្វើឡើង​សឹង​រាល់ថ្ងៃ ដែល​កាលណោះ​គេ​ហៅថា​ប្រតិបត្តិការ​២៤​ម៉ោង​លើ​២៤​ម៉ោង ត្រូវបាន​ប្រ ពលរដ្ឋ​គាំទ្រ​និង​ស្វាគមន៍ យ៉ាងខ្លាំង​ដោយ​ពក​គាត់ សង្ឃឹម​ថា​ទៅ​ថ្ងៃ​មុខ​នឹង​សំបូ​ត្រី​ឡើង​វិញ​មិន​ខាន​នៅក្នុង​បឹង​ទន្លេសាប ព្រោះ​ក្រុម​អ្នកប្រព្រឹត្ត​បទល្មើស​នឹង​រៀងចាល​ក្រោម​កណ្តាប់ដៃ​ដ៏​ក្តៅ​គុ​ករបស់​ក្រុមចម្រុះ​អន្តរក្រសួង​នេះ ។

​ប៉ុន្តែ​ការសង្ឃឹម​បស់​ពួកគាត់​ត្រូវ​រលាយបាត់​វិញ​ភ្លាមៗ​តែ​ក្នុង​រយៈពេល​៣-៤​ខែក្រោយ​ការបង្ក្រាប​តែប៉ុណ្ណោះ ព្រោះ​សព្វថ្ងៃ​ក្រុម​ប្រព្រឹត្ត​បទល្មើស​នេសាទ​កើតឡើង​វិញ​លើស​ដើម គេ​លែង​ឃើញ​មាន​ការបង្ក្រាប​ទៀតហើយ​។

​ដោយឡែក ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នកនេសាទ​លក្ខណៈ​គ្រួសារ​បានឲ្យដឹងថា ពួក​អ្នក​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដែល​ភាគច្រើន​ជា​ជនជាតិ​យួន​បាន​បង់លុយ​ដាក់​ខែ​ដល់​មន្ត្រី​ជំនាញ​ជលផល​នៅ​មូលដ្ឋាន​យ៉ាង​ទៀងទាត់​អស់​ហើយ​ដូច្នេះ​គ្មាន​ការរំខាន​ទៀត​ទេ​។ បើ​គេ​ចាំ​មិន​ភ្លេច​ទេ គឺ​សម្តេច​ក្រឡាហោម ស ខេង បាន​ប្រជុំ​ដាក់​ផែនការ ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ​នេះ​យ៉ាង​តឹងរឹង បំផុត​ហើយ​សម្តេច​ជា​អ្នក​ត្រួតពិនិត្យ​មើល​ដោយ​ជិៈ​ឧត្ថម្ភាគចក្រ​ពីលើ​ក្នុង​១​ខែ​យ៉ាង​ហោច​២​ដង​ដែរ​។

​ប៉ុន្តែ​ប្រតិបត្តិការ​ភ្លើងចំបើង​នេះ​បាន​រលត់ទៅវិញ​ហើយ​មក​ដល់​សព្វថ្ងៃនេះ​។​ដើម្បី​ការ ពារ​មច្ឆា​ជាតិ​តាម​បទបញ្ជា​រាជរដ្ឋាភិបាល​។

​សំណូពរ​សូម​សមត្ថកិច្ច​ជលផ​ល​ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​អោយ​ខាងតែបាន​ផង​។​ពីព្រោះ​ការស្រាវជ្រាវ  ត្រួតពិនិត្យ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ជា​សមត្ថកិច្ច​របស់​រដ្ឋ​បាល​ជលផល ក្នុង​ច្បាប់​ស្ដីពី​ជលផល​ឆ្នាំ​២០០៦​ត្រង់​មាត្រា​៧២​ហើយ​សមត្ថកិច្ច​ផ្សេងៗ​ទទួលបាន​ពត៌មាន​ប​ទ​ល្មើស​នេសាទ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​មន្ដ្រីជលផល​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ។ ជុំវិញ​សេចក្តី​រាយ ការណ៍​របស់​ពលរដ្ឋ​អំពី​ករណី​ខាងលើ​នេះ​ភ្នាក់ងារ​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​សុំ​ការបំភ្លឹ​ពី​លោក ឧត្តមសេនីយ៍ទោ ឡុង ស្រេង ដោយ​លោក​បាន ប្រាប់​ដោយ​ខ្លី​ថា​លោក​ក៏​បាន​ដឹង​ដែរ តែ​លោក​អនុវត្ត​ភារកិច្ច​តាម​តែ​បញ្ជា​ប៉ុណ្ណោះ ៕

 

nesat (2) nesat (3) nesat (4) nesat (5) nesat (6) nesat (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.