ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​អគារ​មណ្ឌល​សុខភាព​ចំការ​បី​ត្រូវបាន​សម្ពោធ​បើក​ដំណើរការ​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កែប ៖ សំណង់​អគារ​នៃ​មណ្ឌល​សុខភាព​ចំការ​បី ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​០៨​ខែ​ឧសភា ឆ្នាំ​២០១៧ ក្រោម​ការចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​អស់លោក​ជា​អភិបាលរង ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ ជំនាញ​គ្រប់​អង្គភាព និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​២១៧​នាក់​។​

​លោក ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប​បានឲ្យដឹងថា ការសាងសង់​នូវ មណ្ឌល​សុខភាព​នេះ​គឺ​ដោយសារ​មានការ​ទទូច​ស្នើសុំ​ពី​សំណាក់​លោក​មេឃុំ​ប្រចាំ​តំបន់ ទើប​អាជ្ញាធរ​ខេត្ត​សុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ហើយ​ចាប់ផ្តើម​ស្ថាបនា​ភ្លាម​តែ​ម្តង ។ លោក​បាន​បន្តថា ក្នង​មណ្ឌល​សុខភាព​ទាំងមូល​មាន​ពេទ្យ​ប្រចាំការ​ដែល​សុទ្ធតែ​មាន​ជំនាញ​សរុប​៨​នាក់​។​

​ថ្លែង​មតិ​សំណេះសំណាល​នាឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​បាន​លើកឡើង​ថា កាលពី​អតីតកាល​តំបន់​នេះ​ជា​សមូរ​ភូមិ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ ឥឡូវ​បាន​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​និង​មាន​ភាព​ចម្រើន​លូតលាស់ ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​ការ​ស្ថាបនា​ផ្លូវលំ​ខ្វាត់ខ្វែង​រហូត​មាន​ការស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ដ៏​ធំ​ទូលាយ ហើយ​តំបន់​ខាងលើ​ក៏​បាន​រៀបចំ​ឲ្យមាន​ទំនប់ទឹក ប្រឡាយទឹក មន្ទីរពេទ្យ វត្ត​អារាម សាលារៀន ។​ល​។ ហើយ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​ក៏​បាន​បែងចែក​ជា​ដី​លំនៅឋាន និង​ដី​សម្រាប់​ប្រកប​ការងារ​កសិកម្ម​ដែល​មាន​ផ្ទៃដី​រាប់សិប​ហិកតា ។ ក្រៅពីនោះ ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏​បាន​បង្កើន​ការងារ​អាជីវកម្ម​ផ្សេងៗ​និង​ធ្វើឲ្យ​ជីវភាព​កាន់តែ​រីកចម្រើន​ពីមួ​យ​ថ្ងៃ​ទៅ​មួយថ្ងៃ​ផងដែរ ។​

​លោក​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​វិស័យ​សុខាភិបាល​ត្រូវបាន​លើកកម្ពស់​សំរាប់​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ហើយ​ការព្យាបាល​គឺ​មិន​សំដៅលើ​និន្នាកា​រណ៍​ឬ​គណបក្ស​នយោបាយ​ណា​នោះ​ទេ ។

​ទន្ទឹមនេះ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សុខាភិបា​ល​បាន​ធ្វើ​កំណែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ធនធានមនុស្ស ថវិកា ។​ល​។ សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ការផ្តល់​សេវា​សុខាភិបាល ឲ្យ​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដោយ​ការព្យាបាល​ជម្ងឺ​ដោយ​សមធម៌ គុណធម៌​និង​មាន​ប្រសិទ្អភា​ពជូន​ប្រជាពលរដ្ឋ ។ អគារ​សុខភាព​ដែល​ស្ថិត​នៅ​ចំពោះមុខ​យើង​រួម​ទាំង​ឱសថ សម្ភារៈ​បរិក្ខា​ពេទ្យ​ទាំងអស់​គឺ​បានមកពី​ការចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​ដែល​ជា​ថវិកា​រួម​វិភាគទាន ។ ដូច្នេះ​មណ្ឌល​សុខភាព​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​និង​ថែរក្សា​ទាំងអស់គ្នា ហើយ​បងប្អូន​លោកយាយ​លោកតា​សូម​មក​ពិនិត្យ​ព្យាបាល​ជម្ងឺ​នៅ​ទី​នេះ​តាម​តម្រូវការ​ជាក់ស្តែង​។​លោក​បាន​សង្កត់ធ្ងន់ថា មណ្ឌល​សុខភាព​នឹង​ស្វាគមន៍​បងប្អូន​គ្រប់ពេលវេលា បើ​អ្នក​ទីទ័លក្រ​នឹងមាន​ថ្លៃ​សេវា​សម្រាប់​ជា​មធ្យោបាយ​វិល​ទៅកាន់​ទីលំនៅ​វិញ​ផងដែរ​។​

​ជា​កិច្ចបញ្ចប់ លោក​សូម​ផ្តាំផ្ញើរ​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​សូមកុំ​ជឿរ​ពាក្យ​ញុះញង់​កុហក​បោកប្រាស់​របស់​ក្រុម​អ្នកនយោបាយ​ដែល​តែងតែ​ភូតភរ​និង​បាន​តែ​ត្រឹម​ពាក្យសន្យា​ខ្យល់​តែប៉ុណ្ណោះ​នោះ​។​

​គ្រា​នោះ​ដែរ លោក​ក៏​បាន​ជូន​វត្ថុ​ស្សាវ​រី​និង​ជូន​ថវិកា​មួយចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​និង​កាត់​ខ្សែបូ​ដើម្បី​សម្ពោធ​នូវ​អគារ​មណ្ឌល​សុខភាព​ចំការ​បី​ឲ្យប្រើ​ប្រាស់តា​ម​តម្រូវការ ៕ ណា​រិទ្ធ​

 

img20170507a-(1) img20170507a-(3) img20170507a-(5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.