ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​មិនឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដួលរលំ បើទោះបី​អវត្តមាន​លោក​វេជ្ជបណ្ឌិត Beat Richner

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាសថា សម្ដេច​មិន​អនុញ្ញាតិឲ្យ មន្ទីរពេទ្យ​គន្ធបុប្ផា​ដួលរលំ​ជាដាច់ខាត បើទោះបីជា​អវត្តមាន លោក​វេជ្ជបណ្ឌិត Beat Richner ដែល​ជា​ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរពេទ្យ​នេះ​ក៏​ដោយ​។​

​ការបញ្ជាក់​យ៉ាង​ដូច្នេះ របស់​សម្ដេច​តេជោ ត្រូវបាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​។​
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​បើទោះបីជា លោក​វេជ្ជបណ្ឌិត Beat Richner ដែលជា​អ្នក​រៀបចំ​នូវ មន្ទីរពេទ្យ​នេះ កំពុង​ស្ថិតក្នុង​ស្ថានភាព​មាន​ជំងឺ តែ​យើង​មិន​ត្រូវ​ទុក​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ​ដួលរលំ ដោយសារ​អវត្តមាន​របស់​វេជ្ជបណ្ឌិត Richner នោះទេ​»​។​

​សូមជម្រាបថា កាកបាទក្រហមកម្ពុជា​ដោយ​គិត​ចាប់តាំងពី​ឆ្នាំ​២០១២​មក បាន​បរិច្ចាក​ថវិកា ១​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ការចំណាយ​ផ្សេងៗ​។ ជាក់ស្ដែង​នៅក្នុង​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា នា​ព្រឹក​មិញ​នេះ កាកបាទក្រហមកម្ពុជា បាន​បន្ដ​ឧបត្ថម្ភ​ថវិកា​១​លាន​ដុល្លារ ដល់​មន្ទីរពេទ្យ​នេះ​ផងដែរ​។​

​ជាមួយនឹង​ការ​ផ្ដល់​ថវិកា​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការរីករាយ អំពី​ការ​បន្ដ​ផ្ដល់​ថវិកា​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​បាន​ចូលមក​ពី​ការចូលរួម​វិភាគទាន​នៅថ្ងៃនេះ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ បន្ថែម​ពី​នេះ​សម្ដេច​តេជោ ក៏​បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​សប្បុរសជន​ទាំងអស់ បន្ដ​សកម្មភាព​មនុស្ស​ធម៌​ទាំងនេះ​ទៀត ដើម្បី​បង្កលក្ខណៈ​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ បាន​បន្ដ​ការងារ​សង្គ្រោះ​កុមារ​កម្ពុជា​ថែមទៀត​ផង​ដែរ​។​

​សូម​រំលឹក​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧​កន្លងទៅ ស្ថាបនិក និង​ប្រធាន មន្ទីរពេទ្យ​មនុស្សធម៌​ដ៏​ធំ​នៅ​កម្ពុជា​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner បាន​ទទួលរង​នូវ​ជំងឺ​ជា​ទំងន់ ហើយ​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ស្វីស ហើយ​លោក​ក៏​បាន​លាលែង​ពី​តំណែង ដោយ​ត្រូវ​ប្រគល់​តួនាទី​ជូន លោក​វេជ្ជបណ្ឌិត Peter Studer ដែល​ជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​លោក​វេជ្ជបណ្ឌិត Richner បាន​ចាប់ផ្តើម​បើក​ដំណើរការ​មន្ទីរពេទ្យ មនុស្សធម៌​គន្ធបុប្ផា​ជួយ​ព្យាបាល​កុមារ​កម្ពុជា ដោយ​ឥតគិតថ្លៃ​តាំងពី​ឆ្នាំ​១៩៩២​មកម្ល៉េះ​។

​គិត​មក​ដល់​ត្រឹម​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិការ​ជាង ៥០០​លាន​ដុល្លារ សម្រាប់​ការព្យាបាល ក្នុង​នោះ​ប្រមាណ ៤០០​លាន​ដុល្លារ បានមកពី​សប្បុរសជន​នៅ​ប្រទេស​ស្វីស និង​ប្រមាណ ៧​ភាគរយ​ជា​ការចូលរួម​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ៨.៨% ជា​ការចូលរួម​របស់​រដ្ឋាភិបាល​ស្វីស (​រដ្ឋាភិបាល​ស្វីស បាន​ផ្តល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៤​លាន​ដុល្លារ ជា​រៀងរាល់ឆ្នាំ​) ក្រៅពី​នោះ​ជា​ការចូលរួម របស់​សប្បុរសជន​ក្នុង និង​ក្រៅ​ស្រុក​ដទៃ​ទៀត​ផង​ដែរ​៕

 

img20170508r8 (1) img20170508r8 (2) img20170508r8 (3) img20170508r8 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.