ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ជនសង្ស័យ​២​នាក់​ដែល​ជាប់​ទាក់ទិន​នឹង​បទល្មើស​គ្រឿងញៀន ត្រូវបាន​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពត សហការ​ជាមួយ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បង្ក្រាប​បាន​កា​លពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០២​ខែ​ឧសភា ឆ្នាំ​២០១៧​ខណៈ​ពួកគេ​គ្រោង​នាំយក​សារធាតុ​ញៀន​ចែកចាយ​ក្នុង​តំបន់​នោះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​វរសេនីយ៍ឯក ទូច ឌន នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។ លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់​បន្ទាប់​ពី​ឃាត់ខ្លួន​ក៏​ត្រូវ​បញ្ជូន​មក​សាកសួ​រ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើ​សំណុំ​បែបបទ​បញ្ជូន​ទៅ​តុលាការ​។​លោក​បាន​បង្ហើប​ទៀតថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួម​មាន​៖1.​ឈ្មោះ អ៊ូ​យ សុផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ 2.​ឈ្មោះ អ៊ុច ដន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុង ភូមិ ឃុំ ដែល​បាន​ឃាត់ខ្លួន​ខាងលើ​។​

ក្រោយពី​សាកសួរ​សមត្ថ​កិច្ច​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក៏​បាន​បំពេញ​បែបបទ​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទៅ​សាលាដំបូង​ខេត្ត​កំពត​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​គួររំឭកថា រយៈកាល​ប៉ុន្មាន​ខែ​នេះ​គេ​កត់សម្គាល់ឃើញ ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទស​ពិសេស​ក្នុង​អាណាចក្រ​ខេត្ត​កំពត​ពិតជា​មានភាព​ក្តៅ​គគុក​និង​បានទទួ​ល​លទ្ធផល​យ៉ាង​ប្រសើរ ដែល​ធ្វើឲ្យ​មហាជន​មាន​ការកោតសរសើរ​ពី​សមត្ថភាព​របស់​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បំពេញ​ការតព្វកិច្ច​បាន​ល្អប្រសើ​រ​ក្នុង​ការទប់ស្កាត់​បទល្មើស​គ្រប់​រូបភាព ដើម្បី​ធានា​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​តំបន់​៕
​ណា​រិទ្ធ​
​

img20170503a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.