ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

សង្ស័យ​តុលាការខេត្ត​ប៉ៃលិន ទទួល​លាភ​ច្រើន ទើប​ដោះលែង​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​ជនជាតិ​ថៃ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ ពី​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក តូច សុ​ភក្តី និង​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ចេញ​លិខិត​បង្កាប់​ឲ្យ​ដោះលែង​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​២​នាក់ ដែល​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង ចុះ​ឃាត់ខ្លួន តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន របស់លោក សេង គឹម​ឡាក់ អតីត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បន្ទាប់ពី​ពួកគេ​បាន​ចាប់​បង្ខាំង និង ឃុំឃាំង​មនុស្ស (​ជនជាតិ​ថៃ​) ខុសច្បាប់ កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ។

​ហេតុការណ៍​បញ្ជា​ឲ្យ​ដោះលែង​ជនសង្ស័យ​ខាងលើ បាន​ធ្វើឡើង​កាល​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៧ កន្លងទៅ តែ​ទើប​បែកធ្លាយ​ឲ្យដឹង​ដល់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ ។

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ពន្ធនាគា​ខេត្ត​ប៉ៃលិន បាន​ឲ្យដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ ថា​៖​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ ២០១៧ តុលាការខេត្ត​ប៉ៃលិន បាន​ដោះលែង​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ឲ្យ​រួច​ទោស ដែល​នៅក្នុង​លិខិត​បង្កាប់​ឲ្យ​ដោះលែង​នោះ មាន​ចុះហត្ថលេខា និង​បោះត្រា​ដោយ​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​ទើប​មក​កាន់​តំណែង​ជា​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន ។​

​ប្រភពព័ត៌មាន បាន​បន្តថា​៖ កន្លងមក​ជនសង្ស័យ​ខាងលើ​ធ្លាប់​លេចឮ​ព័ត៌មាន​ថា​មាន​អ្នក​រត់ការ ក្នុង​ការដោះលែង​ម្តង​ទៅ​ពីរដង​រួចមកហើយ តែ​មិនបាន​សម្រេច ។

​ពាក់ព័ន្ធ​ការ​បង្កាប់​ឲ្យ​ដោះលែង​ជនសង្ស័យ​ខាងលើ លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ឡើងកាន់តំណែង​ថ្មីៗ​នេះ បានឱ្យដឹងថា​៖ គឺ​ខាង​លោក​ជា​អ្នក​ដោះលែង ហើយ​សំណុំរឿង​យ៉ាងណា​នោះ ចាំ​ខាង​លោក​ពិនិត្យមើល​សិន ហើយ​ក៏​បិទ​ទូរស័ព្ទ​ភ្លាមៗ ផងដែរ​។

​ចំណែក​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន លោក លាង សួគ៌ បាន​ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ នេះ​ថា​៖ ខាង​លោក​បាន​ជម្រះ​សេចក្តី​រួចហើយ ដោយ​ជនសង្ស័យ ឈ្មោះ ហ៊ាង សុភ័ក្ត្រ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​នោះទេ ទើប​ត្រូវបាន​តុលាការ ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ។ ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ កា ប៊ុន​ស ដែល​នៅ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ គឺ​កំពុង​ជាប់​នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​នៅឡើយ​ទេ ។​

​សូមបញ្ជាក់​ថា​៖​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០១៦ កន្លងទៅ

​កម្លាំង​អាវុធហត្ថ​ក្នុង​មន្ទីរ​យុត្តិធម៌​ខេត្ត​ប៉ៃលិន ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក វរសេនីយត្រី នង វណ្ណ​នី ប្រធាន​មន្ទីរ​យុត្តិធម៌ សហការ ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង ចុះ​អនុវត្តន៍​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​ចំនួន​៤​ដីកា ដោយ​ក្នុង​នោះ​មាន​លេខ ២៦៣, ២៦៤,២៦៥, និង​លេខ​២៦៦ ព​.​ស ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ករណី​ការចាប់ ការ​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ខុសច្បាប់ ដែល​ចេញ​ដោយ​លោក សេង គឹម​ឡាក់ អតីត​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។ ហេតុការណ៍​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ បាន​ធ្វើឡើង​នៅ​ភូមិ​ដំណាក់​លួង សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​ទាំង​៤​នាក់ ទី​១- ឈ្មោះ កា ប៊ុន​ស ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី​២- ឈ្មោះ ហ៊ាង សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទី​៣- ឈ្មោះ ជាម យុទ្ធិ​ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ទី​៤- ឈ្មោះ ហាស់ ញាណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ  ក្រោយមក​ស្រាប់តែ​គេ​ត្រូវរ៉ូវ​គ្នា ដោះលែង​អស់​ចំនួន​២​នាក់ ដោយ​ប្រាប់ថា ជាប់​ពាក់ព័ន្ធ​តែ​ពីរ​នាក់​ទេ ។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​រួច  វត្ថុតាង​ដែល​រឹបអូស​បាន មាន​ប្រាក់​បាត​ចំនួន​១​ម៉ឺន​បាត (​ប្រាក់​ថៃ​) ប្រាក់​ខ្មែរ​ចំនួន​៤៤០០០០​រៀល ខ្សែក​. លោហ​ពណ៌​លឿង​មាន​ចំនួន​២​ខ្សែ ។ ខ្សែដៃ​មាស​ចំនួន​២​ខ្សែ ចិញ្ចៀនមាស​ចំនួន​២​វង់ នាឡិកា​ចំនួន​២​ខ្សែ ដោយ​១​ខ្សែ​ធ្វើ​អំពី​មាស និង​១​ខ្សែ​ទៀត ធ្វើ​អំពី​ស្បែក ។ ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង និង​រថយន្ត​១​គ្រឿង​ម៉ាក​RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U – 22 67  ។ តែ​រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់ ដែល​ទី​១- ឈ្មោះ កា ប៊ុន​ស ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ  ទី​២- ឈ្មោះ ហ៊ាង សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ធ្លាប់​ត្រូវបាន​គេ​រត់​ការ ដើម្បី​ដោះលែង​ឱ្យ​នៅក្រៅ​ឃុំ​ម្តង​រួចទៅហើយ ខណៈ​តុលាការ​មិន​ទាន់​កាត់ក្តី​នៅ​ឡើយ ។

​សូមបញ្ជាក់​ថា ជនរងគ្រោះ​ករណី​ឈ្មោះ ណាត់ ថាក់​ផុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ថៃ ជា​អាជីវករ រស់នៅ​ខេត្ត​ចាន់​បូរី ប្រទេស​ថៃ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ បាន​ចាប់ជំរិត​ពួក​គេ​ចំនួន​បីនាក់ ទី​១. រូបគេ​ផ្ទាល់ ទី​២. ប្រពន្ធ​គេ និង​ទី​៣. មិត្តភក្តិ​របស់​គេ​ម្នាក់ទៀត ដោយ​រឹបអូស​យក​មាស និង​ខ្សែដៃ ខ្សែក​. សរុប​១៧​ដំឡឹង ហើយ​ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង ។ តែ​រហូត​មកដល់ពេលនេះ យើង​មិន​ទាន់​ដឹងថា តុលាការ​ប្រគល់ជូន​ពួក​គេ​វិញ​នៅឡើយ​នោះទេ​៕ អត្ថបទ សេង សុវណ្ណារិទ្ធ​

 

img20170427r2 (1) img20170427r2 (2) img20170427r2 (3) img20170427r2 (4) img20170427r2 (5) img20170427r2 (6) img20170427r2 (7)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.