ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ប៉ៃលិន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ខេត្ត​ចាន់​បូរី ខណៈ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​នៅ​ទឹក​ដី​គេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ យ៉ាងហោចណាស់ ក៏​មាន​ពលរដ្ឋ​ខ្មែរ​២​នាក់ ក្នុងចំណោម​៥​នាក់ ត្រូវ បាន​កម្លាំង​អភិរក្ស​ការពារ​ព្រៃឈើ​របស់​ថៃ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ខេត្ត​ចាន់​បូរី  ខណៈ​ពួកគេ​ទាំងនោះ តែងតែ​លួច​ឆ្លងដែន​ទៅ​កាប់​ឈើ​ប្រណីត​នៅ​ទីនោះ ។

​ហេតុការណ៍​សមត្ថកិច្ច​ថៃ ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោ ង​៩ និង​០០​នាទី​យប់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​បា​កាត ឃុំ​ខ្លងយ៉ៃ ស្រុក​ពោ ង​ណាំ​រ៉​ន ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅ​តុលាការ​នៅ​ឯ​ខេត្ត​ចាន់​បូរី នៅវេលា​ម៉ោង​១០ និង​០០​នាទី ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៧​នេះ ។

​ប្រភពព័ត៌​ពី​លោក ឧត្តមសេនីយ៍ត្រី ទី សុខា ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ច្រកទ្វារ​អន្តរជាតិ​ព្រំ បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​នាក់ ដែល​ត្រូវ​ថៃ​ឃាត់ខ្លួន​នោះ​មាន ទី​១. ឈ្មោះ កង មិង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ាខា ក្រុងប៉ៃលិន ទី​២. ឈ្មោះ ឆាយ ទុយ​ហៀ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បុស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​ប្រភព​បន្តទៀតថា ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក​បាន​ចាត់​ឱ្យ​កងកម្លាំង​របស់​ខ្លួន ចូល​ទៅក្នុង​ទឹកដី ខេត្ត​ចាន់​បូរី ដើម្បី​ចរចា​ជាមួយ​ភាគី​ថៃ​ហើយ ដោយ​ខាង​ក្រសួង​បរិស្ថាន​ថៃ ជា​អ្នក​ចាប់ ហើយ​មាន​ការលំបាក​ក្នុង​ការសុំ​ដោះលែង​ឱ្យ​មក​ខ្មែរ​វិញ​ណាស់ ព្រោះ​នៅ​ចំណុច​ខាងលើ​នេះ គេ​តែងតែ​ចាប់​ពលរដ្ឋ​ខ្មែរ ដោយ​ក្នុង​នោះ​ក៏​មាន​នគរបាល​ការពារ​ព្រំដែន​មួយ​រូប​ផង​ដែរ ដោយ​បាន​សុំ​ឱ្យ​គេ​ដោះលែង​ចំនួន​៦​ដង​មក​ហើយ ។ បើសិនជា​ទា​ហា ន​ថៃ​ចាប់​វិញ យើង​មាន​កិច្ចសន្យា អាច​ទំនាក់ទំនង​និយាយ​គ្នា​ស្រួល ។ ម្យ៉ាងវិញទៀត​ពល រដ្ឋ​ខ្មែរ ដែល​តែងតែ​ឆ្លងដែន​ខុសច្បាប់​ទៅ​លួច​កាប់​ឈើ​របស់​គេ​នោះ​គឺ​នៅក្នុង​ដែន​អភិរក្ស​របស់​ស្តេច​ថៃ សូម្បី​តែ​ជនជាតិ​ថៃ​ផ្ទាល់​ក៏​មិន​ហ៊ាន​ប៉ះពាល់​ព្រៃឈើ​នោះ​ដែរ កុំថាឡើយ​ទៅ​កាប់​ឈើ​ប្រណីត​បែប​នោះ សូម្បី​តែ​កាច់​មែក​តូច​មួយ​ក៏​មិន​បាន​ផង ។

​លោក​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​កាប់​ឈើ​នៅ​ឯ​ប្រទេស​ថៃ​ចន្លោះ​បង្គោល​សីមា លេខ​៦៧,៦៨ និង​៦៩​នេះ មិនមែន​ចេះ​បំបាំងកាយ​នោះទេ ដោយ​មាន​ការឃុបឃិត​រវាង​សមត្ថកិច្ច​នគរ​បានកា​រពារ​ព្រំដែន​ទាំងនោះ ជាមួយ​ឈ្មួញ​រក ស៊ី​ឈើ​ផងដែរ ។ កន្លងមក ដោយសារ​មាន​កិច្ចសហការ​សម្របសម្រួល​គ្នា​រវាង​ឯកឧត្តម អ៊ី ឈាន អតីអភិបាល​ខេត្ត​ប៉ៃលិ​ន ជាមួយនឹង​អាជ្ញាធរ​ថៃ សុំ​កុំឱ្យ​មាន​ការបាញ់​សម្លាប់ ពល រដ្ឋ​ខ្មែរ ដែល​លួច​ឆ្លងដែន ទៅ​ប្រទេស​ថៃ ទើប​ពេល​គេ​ចាប់បាន​គ្រាន់តែ​បញ្ជូន​ត្រឡប់​មក​ខ្មែរ​វិញ​ប៉ុណ្ណោះ ។ ចំណែក​នៅ​ខេត្ត​ផ្សេងៗ ពេល​ទាហាន​ថៃ ឃើញ​ខ្មែរ​ឆ្លងដែន​ទៅ​ទីនោះ បាន​ដេញ​បាញ់សម្លាប់​យ៉ាង​ព្រៃផ្សៃ បណ្តាលឱ្យ​រងរបួស និង​ស្លាប់​ជាច្រើន​នាក់​ផងដែរ ។

​សូមបញ្ជាក់ កន្លងមក​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា នៅ​ចំណុច​ច្រកព្រំដែន​ខាង លើ តែងតែ​មាន​ការឃុបឃិត​គ្នា​រវាង​នគរបាល​ព្រំដែន និង​ក្រុម​ឈ្មួញ ជួល​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​លីសែង​ឈើ​នៅ​ប្រទេស​ថៃ ដោយ​មិន​គិត​ខ្វល់​ពី​ការចាប់ខ្លួន ឬ ការបាញ់​សម្លាប់​ពី​ខាង​សមត្ថកិច្ច​ថៃ​នោះ​ឡើយ ៕

 

img20170426c2 (1) img20170426c2 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.