ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ក្លឹប​ទូកក្តោង​កែប​ដំបូងបង្អស់​ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ក្លឹប​ទូកក្តោង​ដំបូងបង្អស់​ដែល​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​ដែល​មានឈ្មោះ​ថា ក្លឹប​ទូកក្តោង​កែប​(Kept Sailing)​នោះ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៧​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ឯកឧត្តម កែ​ន សត្ថា អភិបាលខេត្ត​កែប​។​

​ក្លឹប​នេះ​ក៏​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣​ខែ​មេសា​ឆ្នាំ​២០១៧ ហើយ​ក្លឹប​ក៏​បាន​ទិញ​នូវ​ឧបករណ៍​ទូកក្តោង​ថ្មី​ដូចជា​៖ Optimist ,Hobie  Wave, Hobie 16 និង​T2 Sailing Boat សម្រាប់​បម្រើ​ដល់​វិស័យ​កីឡា​ទូកក្តោង​នៅ​កម្ពុជា​ដែល​កំពុង​ធ្វើ​ការអភិវឌ្ឍ​ន៍ និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​គ្រូបង្ហាត់​របស់​ក្លឹប​ទូកក្តោង​កែប​នេះ ក៏​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​និង​វាយតម្លៃ​ទាំង​ផ្នែក​ជំនាញ​និង​បច្ចេកទេស​ពី​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​មួយ ក្រោម​គោលការណ៍​របស់​សហព័ន្ធ​កីឡា​ទូកក្តោង​ពិភពលោក​(World Sailing)​ផងដែរ​។​

​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​និង​ក្លឹប​ទូកក្តោង​កែប​មាន​ចក្ខុវិស័យ​រួម គឺ​ណែនាំ តម្រង់ទិស ជម្រុញ​លើកទឹកចិត្ត​ដល់​ក្មេងៗ​និង​យុវជន​កម្ពុជា​ឲ្យមាន​ចិត្ត​ស្រឡាញ់​កីឡា​ទូកក្តោង​ដើម្បី​ប្រមូលផ្តុំ​កីឡា​ទូកក្តោង​និង​ចម្រាញ់​យក​កីឡាករ​ឆ្នើម ដែល​អាច​តំណាង​ឲ្យ​កម្ពុជា​ដើម្បី​ចូលរួម​ការប្រកួត​ក្នុង​ឆាក​ជាតិ​និង​អន្តរជាតិ ។ ក្នុងនោះដែរ ក្រោម​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការនិងគាំទ្រ​គ្នា​ទៅវិញទៅមក សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​សម្រេច​ជ្រើសរើស​យក​ក្លឹប​ទូកក្តោង​កែប​ធ្វើជា​មូលដ្ឋាន​ហ្វឹកហាត់​មួយ​ដើម្បី​ពង្រឹង​បច្ចេកទេស​ទូកក្តោង​សំរាប់​ការត្រៀម​ចូល​ការប្រកួត​កីឡា​អា​សី​ុ​អាគ្នេយ៍​លើក​ទី​២៩(The  29th   Sea Game)​ដែល​នឹង​ប្រព្រឹត្ត​នៅ​ប្រទេស ម៉ាឡេសីុ និង​ធ្វើ​ការហ្វឹកហាត់​ដើម្បី​ត្រៀម​ចូលរួម​សម្តែង​អបអរសាទរ​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ដែល​នឹង​រៀបចំ​នៅ​ខេត្ត​កែប​នាពេល​ខាងមុខ​នេះ ពិសេស​គឺ​ដំណើរ​ឆ្ពោះទៅ​រក​ការប្រកួត​កីឡា​អា​សី​ុ​អាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​ប្រទេស​កម្ពុជា​យើង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​។​ស្រប​តាម​ការណែនាំ​និង​ការហ្វឹកហាត់​ពី​ក្លឹប​ទូកក្តោង Royal Yacht Club Association គ្រូបង្ហាត់​ក្លឹប​ទូកក្តោង​កែប​ប្រភេទ Optimist និង​កម្រិត​មធ្យម​សំរាប់​ប្រភេទ Hobie Wave, Hobie 16 និង T2 Sailing Boat ដែល​មាន​ការទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​យ៉ាង​ពិតប្រាកដ ៕
​ណា​រិទ្ធ​

 

img20170426c4 (4) img20170426c4 (1) img20170426c4 (2) img20170426c4 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.