ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ជនសង្ស័យ​ប្រុស ស្រី ចំនួន​៧​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ស្រាវជ្រាវ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​។​

​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់​មាន​ប្រុស​៤​នាក់​និង​នារី​៣​នាក់ ត្រូ​បាន​កំលាំង​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន​នៅវេលា​ខុសគ្នា​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ហើយ​ប្រតិ​ប​តិ្ត​ការ​ខាង​លើ​សមត្ថកិច្ច​ក៏​បាន​ដកហូត​នូវ​សារធាតុ​ញៀន​និង​សម្ភារៈ​មួយចំនួន​ទៀត​ផង​។​

​លោក​វរសេនីយ៍ឯក ទូច ឌន ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា ក្រុម​ជនសង្ស័យ​ចំនួន​៧​នាក់​នេះ​ត្រូវបាន​កំលាំង​របស់​លោក​សហកា​រ​ជាមួយ​កំលាំង​អន្តរាគមន៍​ពិសេស​(​កំលាំង​ឈុតខ្មៅ​)​ធ្ចើការ​បង្ក្រា​បនៅវេលា​ខុសគ្នា រួមមាន​៖​ទី​១.​ឈ្មោះ ហ៊ួ​រ លី​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ល្ងាច ថ្ងៃទី​២៣​ខែ​មេសា ឆ្នាំ​២០១៧​ត្រង់​ចំណុច​ភួមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​ដោយ​ដកហូត​ថ្នាំញៀន​បាន​មួយកញ្ចប់​តូច​។​ចំណែក​ជនសង្ស័យ​ចំនួន​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​រសៀល​និង​ពេល​ល្ងាច​ក្នុង​ថ្ងៃទី​២៤​ខែ​មេសា ឆ្នាំ​២០១៧​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត​ដដែល​រួមមាន​៖​ទី​១.​ឈ្មោះ លី តៅហ៊ួ​រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​២.​ឈ្មោះ ជា ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទី​៣​ឈ្មោះ អន អាណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​(៣​នាក់​នេះ​បង្ក្រាប​នៅ​ភូមិ​ក្រាំង​អម្ពិល សង្កាត់​ក្រាំង​អម្ពិល​)​ដោយ​ដកហូត​បាន​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់ ទី​៤.​ឈ្មោះ ស៊ន កុសល្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទី​៥.​ឈ្មោះ យ៉ែម សុ​រដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​និង​ទី​៦.​ឈ្មោះ ឈឹម យាន ភេទ​ស្រី អាយុ​១៥​ឆ្នាំ​(​បង្ក្រាប​នៅ​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​)​ហើយ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ថ្នាំញៀន​១៩​កញ្ចប់ ក្នុងនោះ​មាន​មួយ​កញ្ចប់​ធំ​ផងដែរ​។​

​បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវបាន​សមរ្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត ចាត់ការ​តាម​នីតិវិធី​។​

​គួររំឭកថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដឹកនាំ​ផ្ទាល់​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​បញ្ជា​កំលាំង​គ្រប់​បណ្តា​ភូមិសាស្ត្រ​ទូទាំង​ខេត្ត ដើម្បី​ចុះ​ប្រតិ​ប​តិ្ត​ការនិង​បង្ក្រាប​បទល្មើ​ស​គ្រប់​រូបភាព​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ស្ថិតក្នុង​តំបន់​និ​មួយៗ មាន​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​ដោយសារ​ក្នុង​តំបន់​នានា​ទូទាំង​ខេត្ត​ពោរពេញ​ដោយ ភូមិ ឃុំ មាន​សុវត្ថិភាព​ជា​ចម្បង​ពិសេស​គឺ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​តែម្តង​ដែល​ធ្វើឲ្យ​ពលរដ្ឋ​សប្បាយចិត្ត​ព្រោះ​តែ​កន្លងមក​សារធាតុ​ញៀន​នេះ​ពិតជា​បាន​ផ្តល់​នូវ​អសន្តិសុខ​និង​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​និង​ខូចអនាគត​កូនចៅ​របស់​ពួកគាត់​ផង​ដែរ ៕
​ណា​រិទ្ធ​

img20170425ret3 (1) img20170425ret3 (2) img20170425ret3 (3)

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.