ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​លេខ​១៣៣៣​និង​១៣៣៥​ដោយ​ចាក់​ក្រាល​កៅស៊ូ​ពីរ​ជាន់​(DBST)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ផ្លូវ​ចាប់​ពី​រង្វង់​មូល​នាង​គ​ង្ហី​ង​មកទល់​នឹង​ផ្លូវជាតិ​លេខ​៣៣​មាន​ប្រវែង​២០០០​ម៉ែត្រ​ស្ថិតក្នុង​ឃំ​ុ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​ដោយ​ចាក់​ក្រាល​កៅស៊ូ​(DBST)​នៅ​រសៀល​ថ្ងៃ​ទី​២៤​ខែ​មេសា ឆ្នាំ​២០១៧​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​និង​ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​អភិបាលរង និង​អស់លោក​ជា​ប្រធាន អនុប្រធាន​មន្ទីរ​ជំនាញ គ្រប់​អង្គភាព អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​រួម​និង​ប្រជាពលរដ្ឋ​ចូលរួម​ដ៏​ច្រើន​កុះករ​ផង​ដែរ ។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​កែប បានឲ្យដឹងថា ផ្លូវ​លេខ​១៣៣៣​និង​១៣៣៥​មាន​ប្រវែង​សរុប​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​២៦​គម ឆ្លងកាត់​ភូមិ​ចំនួន​បី គឺ​ភូមិ​ចំការចេក ចំការ​បី និង​អន្ទង់ស ដែល​ក្នុងនោះ​កំណាត់​ផ្លូវ​លេខ​១៣៣៣​មាន​ប្រវែង​១៥​គម បំបែក​ចេញពី​ផ្លូវ​ជាតិ​លេខ​៣៣​ត្រង់​PK21+200(​ខាងកើត​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង​)​និង​បញ្ចប់​ត្រង់​ចំការចេក​នៃ​ខេត្ត​កែប​និង​ភូមិ​ដំណាក់​កន្ទួត​ខាងត្បូង​នៃ​ខេត្ត​កំពត​និង​ផ្លូវ​លេខ​១៣៣៥​មាន​ប្រវែង​សរុប​១១​គម បំបែក​ចេញពី​ផ្លូវ​ជាតិ​លេខ​៣៣​ត្រង់​PK27+480​និង​បញ្ចប់​ត្រង់​ព្រំប្រទល់​ភូមិ​ចំការ​បី​នៃ​ខេត្ត​កែប​និង​ភូមិ​ស្រែ​ជា​ខាងត្បូង​នៃ​ខេត្ត​កំពត​។​លោក​បញ្ជាក់ទៀតថា ផ្លូវ​ទាំង​ពីរ​ខ្សែ​ខាងលើនេះ ជា​ផ្នែក​មួយ​យ៉ាងសំខាន់​បំផុត​របស់​ខេត្ត​កែប​ពិសេស​ជា​ចំណង​ត​ភ្ជាប់​លំហូរ​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ពី​ទីប្រជុំជន​ក្រុងកែប​មក​តំបន់​អេកូ​ទេសចរណ៍​ភ្នំ​វ​ល្លិ៍ បែប​កសិឧស្សាហកម្ម​ដ៏​មាន​សក្តានុពល​និង​ភាព​ទាក់ទាញ ។ ជាមួយគ្នានេះដែរ ខាង​ជំនាញ​ក៏​បាន​ជួយ​ពង្រីក​មុខព្រួញ​ដល់​វិស័យ​ដ៏ទៃទៀត​ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​ខេត្ត​របស់​យើង​។​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍន៍​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ​និង​ធានា​សណ្តាប់ធ្នាប់​របៀបរៀបរយ​និង​លើកកម្ពស់​សោភណភាព​ខេត្ត ពិសេស ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាច​តណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​និង​ទាក់ទង​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យមក​កាន់​តំបន់​នេះ​ទៀត ។ ខណៈនោះ​ដែរ ឯកឧត្តម កែ​ន សត្ថា អភិបាល​ខេត្ត​ក៏​លើក​សំណើរ​សុំ​កសាង​ផ្លូវ​២​ខ្សែ​ខាងលើ​ពី​ផ្លូវ​គ្រួស​ក្រហម​មក​ជា​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ​វិញ ។ បន្ទាប់មក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អនុញាតិ​ឲ្យ MPET និង MEF នៅ​ឆ្នាំ​២០១៧​នេះ ធ្វើការ​ចាក់​កៅស៊ូ​DBST​ប្រវែង​២០០០​ម៉ែត្រ ទទឹង​៧​មែត្រ​ចិញ្ចើម​គ្រួស​ក្រហម​១,៥០​ម៉ែត្រ​ដោយ​ភ្ជាប់​ពី​រង្វង់​មូល​នាង​គ​ង្ហី​ង​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៣៣ ។​

​ថ្លែង​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម កែ​ន សត្ថា បានបញ្ជាក់​ថា កាលពីមុន​ទីតាំង​ចំណុច​ផ្លូវ​ខាង​លើ​គឺ​មាន​ទំហំ​តូចៗ ក្រាល​ដោយ​គ្រួស​ក្រហម​ពី​បាក​ធ្វើដំណើរ ហើយ​ចំណុច​ភ្នំ​វល្លិ៍​នេះ​កន្លែង​ខ្លះក៏​មិនទាន់​បាន​ស្ថាបនា​ផ្លូវ​នៅឡើយ​ដែរ​ទើបតែ​ពេលនេះ​ដោយ​មាន​ការ​លើក​ជា​សំណើរ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ទើប​សម្តេច តេជោ​ហ៊ុន សែន ប្រទាន​តាម​សំណូមពរ​របស់​អាជ្ញាធ​រ​សំរាប់​ជា​ចំណងដៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​តែម្តង​។​ឯកឧត្តម​បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​គ្រប់​តំបន់​នៃ​ខេត្ត​កែប បើ​បាន​ផ្លូវ​ចាក់​កៅស៊ូ​ពង្រីក​ធំ​ទូលាយ​បែប​នេះ​ហើយ​សូម​ជួយ​ថែរក្សា​ទាំងអស់គ្នា​ហើយ​សូម​ធ្វើ​ចរាចរណ៍​ដោយ​ស្មារតី​ប្រុងប្រយត្ន​ខ្ពស់​ក្នុង ពេល​ធ្វើដំណើរ​ទៅ​មក សូម​កុំ​បើកបរ​ក្នុងស្ថានភាព​ប្រថុយប្រថាន កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​និង​បញ្ជៀ​ស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ៕
​ណា​រិទ្ធ​

 

img20170425r2 (1) img20170425r2 (2) img20170425r2 (3) img20170425r2 (4) img20170425r2 (5) img20170425r2 (6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.