ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងហើយឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់សង្ស័យពាក់ព័ន្ធលួចបង្កប់សេវាកម្មផ្លូវភេទ(មានវីដេអូ)

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងហើយឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់សង្ស័យពាក់ព័ន្ធលួចបង្កប់សេវាកម្មផ្លូវភេទ(មានវីដេអូ)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងហើយឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់សង្ស័យពាក់ព័ន្ធលួចបង្កប់សេវាកម្មផ្លូវភេទ(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសប្រុសស្រីប្រមាណជា២០នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួននៅទីតាំងហាងម៉ាស្សាមួយកន្លែងដែលមានស្លាកយីហោជាអក្សរចិន ប្រែថា ( ឈូងសមុទ្រក្រអូប ) កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

   សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថបានចុះធ្វើការត្រួតពិនិត្យនៅផ្នែកខាងក្នុង និងធ្វើការហ៊ុមព័ទ្ធនូវខ្សែរង្វង់ប្រតិបត្តិការដោយយករថយន្តមកចំនួន៣គ្រឿងមកចតនៅផ្នែកខាងក្រៅ រួមមានរថយន្តទ្រុងដែក រថយន្តក្រុងខ្នាតតូចនៃកងរាជអាវុធហត្ថ និងរថយន្តសង្គ្រោះនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

   នៅមុនពេលចុះឡោមព័ទ្ធទីតាំងខាងលើ កម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវដើម្បីកំណត់ឱ្យបានច្បាស់នូវមុខសញ្ញានៃបទល្មើស រហូតឈានដល់ការបើកប្រតិបត្តិការបង្ក្រាបតែម្តង។ ការចុះឡោមព័ទ្ធទីតាំងបម្រើផ្លូវភេទខាងលើនេះបានបញ្ជាប់នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិបរទេសប្រមាណ២០នាក់រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀតដែលមាននៅក្នុងហាងម៉ាស្សាខាងលើហើយសង្ស័យថាពាក់ព័ន្ធលួចបង្កប់នូវសេវាកម្មផ្លូវភេទ។

   ក្រោយពេលប្រតិបត្តិការចប់ កម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនមនុស្សប្រុសស្រីទាំងនេះទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

Video Player

00:00
00:31

      

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.