ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សិស្សក្រីក្រជិត២០០នាក់ នៅខេត្តកោះកុង ទទួលអាហារូបករណ៍១០០ភាគរយ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ

សិស្សក្រីក្រជិត២០០នាក់ នៅខេត្តកោះកុង ទទួលអាហារូបករណ៍១០០ភាគរយ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ និស្សិតក្រីក្រចំនួន ១៨១នាក់ នៅក្នុងខេត្តកោះកុង បានទទួលអាហារូបករណ៍១០០ភាគរយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។

លោក ហាក់ ឡេង ប្រធានក្រុមការងារសមាគមសិស្ស និសិ្សតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងមធ្យមសិក្សាបច្ចេកទេស សម្រាប់ឆ្នាំសិក្សា២០២២-២០២២ ជូនសិស្សក្រីក្រ ក្នុងខេត្តកោះកុង នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារផ្តល់អាហារូបករណ៍ដល់និសិ្សត ដើម្បីបន្តការសិក្សាដោយឥតគិតថ្លៃ។

លោក ហាក់ ឡេង បានថ្លែងថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការបន្តអនុវត្តន៍កម្មវិធីកំណែរទម្រង់នានា ជាមួយនឹងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសង្គមការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការខិតខំកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ សមាគមសិស្ស និសិ្សតក្រីក្រ សម្តេចអគ្គតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិស័យអប់រំដែលគ្រឹះដ៏រឹងមាំ សម្រាប់ការកសាងប្រទេស ជាពិសេសការបណ្តុះបណ្តាលប្អូនៗសិស្សនិសិ្សតឱ្យក្លាយទៅជាយុវជនបន្តវេនពោពេញទៅដោយសមត្ថភាព។

បើតាមលោក ហាក់ ឡេង បានបន្តថា ទោះបីប្រទេសជាតិយើងស្ថិតក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ សមាគមក៏ដូចក្រុមការងារ អ.ម.ត បានព្យាយាមផ្តល់អាហារូបករណ៍សម្រាប់បន្តការសិក្សាឆ្នាំ២០២១-២០២២ ជូនដល់និសិ្សតក្រីក្រចំនួន ១៨១នាក់។

លោក ហាក់ ឡេង បានបន្ថែមថា «មុននឹងសមាគម អ.ម.ត ផ្តល់អាហារូបករណ៍និសិ្សតក្រីក្រទាំង១៨១នាក់ខាងលើនេះ សមាគមបានចុះសិក្សាផ្ទាល់ដល់ទីលំនៅមូលដ្ឋាននិសិ្សតទាំងនោះ ទាំងជីវភាពរស់នៅក្នុងគ្រួសារទាំងការសិក្សា ទាំងមធ្យាយោបាលធ្វើដំណើរក្នុងការសិក្សា នឹងទឹកចិត្តក្នុងការរៀនសូត្រ បើនិស្សិតណាគាត់មានជីវភាពធូរធា គឺក្រុមការងារមិនអនុញ្ញាតផ្តល់អាហាររូបក៍គាត់បានទេ»

«ក្រុមនិស្សិតទទួលបានអាហាររូបក៏បានសម្តែងអរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អាហាររូបករណ៍ដល់និសិ្សតក្រីក្រដើម្បីបានចូលបន្តការសិក្សាដោយឥតបង់ថ្លៃ១០០% ក្នុងការសិក្សាដល់បញ្ចប់ក្នុងសិក្សា និងដើម្បីតបស្នងដល់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ពួកយើងខ្ញុំជានិស្សិតដែលទទួលបាលអាហារូបករណ៍ថ្ងៃនេះនឹងខិតខំសិក្សាបង្កើនធនធានមនុស្សដើម្បីអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត»

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.