ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

លោក ហ៊ុន ម៉ាណែត អញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកណ្តាល

លោក ហ៊ុន ម៉ាណែត អញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកណ្តាល។

នៅក្នុងពិធីនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងអង្គការចាត់តាំងចំណុះគ្រប់ជាន់ថ្នាក់ ដែលបានប្រគល់ទំនុកចិត្ត និងផ្តល់ឱកាសឱ្យយុវជន ចូលរួមក្នុងការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសូមកោតសរសើរដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងបង្កើតនូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ដើម្បីចូលរួមក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកថា «ការជួបជុំគ្នាក្នុងថ្ងៃនេះ គឺជានិមិត្តរូបនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំ កសាងប្រទេសចេញពីគំនរផេះផង់បង្កឡើងដោយសង្គ្រាមរ៉ាំរ៉ៃ រហូតមានភាពអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ និងក៏ជាការបញ្ជាក់ផងដែរអំពីភាពរឹងមាំក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយវឌ្ឍនភាព និងសម្បូរសប្បាយយូរអង្វែងតទៅ»។

លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានបើកឱកាសដល់យុវជន ដោយបានប្រគល់ភារកិច្ច និងការទទួលខុសត្រូវក្នុងការចូលរួមបម្រើជាតិមាតុភូមិ ដើម្បីបង្កើតនូវសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត។ នេះគឺជាអភិក្រមដែលនាំទៅដល់ការកសាងមូលដ្ឋានបន្តវេនរឹងមាំ ធានាបាននូវនិរន្តភាពរបស់គណបក្ស ក៏ដូចជាភាពសុខសាន្ត សុភមង្គល និងការអភិវឌ្ឍរីកចម្រើនជូនប្រជាជន។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជា ក៏តែងបានបើកចំហរ និងស្វាគមន៍យុវជនដែលមកពីគណបក្សនយោបាយនានា ដែលមានបំណងនិងឆន្ទៈចង់ចូលរួមចំណែកក្នុងការកសាងជាតិជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមដៃថែរក្សាសុខសន្តិភាព ក្នុងធ្លុងសាមគ្គីជាតិ ប្រកបដោយភាពសុខដុមរមនា និងបន្តអភិវឌ្ឍជាតិ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនខ្មែរគ្រប់ៗរូប។

លោកបានថ្លែងទៀតថា ក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកាគណបក្សទាំងអស់ តែងតែបានរួមគ្នាបំពេញគ្រប់កិច្ចការ និងភារកិច្ចក្នុងបុព្វហតុសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋចេញពីមហាវិនាសកម្មនានាជាច្រើន ហើយថ្មីៗនេះ សម្តេចតេជោ បានដឹកនាំនាវាកម្ពុជាចាកចេញពីសោដនាដកម្ម បង្កដោយការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ដោយបង្កើតបានជាភាពកក់ក្តៅប្រកបដោយទំនុកចិត្តសម្រាប់ប្រជាជននៅទូទាំងប្រទេស។ សូមបន្តជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងគ្រប់ៗជំនាន់តទៅមុខ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.