ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ព្រែក​និង​បឹង​ធម្មជាតិ​ក្នុង​ប្រជុំជន​ស្រុក​កំពង់ត្រាច​នឹង​បាត់​រូបរាង​បន្តិច​ម្តងៗ​ហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ទីបំផុត​បឹង​ព្រែក​ឬ​ប្រឡាយ​នានា ដែល​អម​សងខាង​ផ្លូវ​នៃ​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ចាប់ផ្តើម​បាត់​រូបរាង​បន្តិច​ម្តងៗ ហើយ​មិន​យូរ​មិន​ឆាប់​នឹង​អាច​បាត់​ទ្រង់ទ្រាយ​ដើម​ទាំងស្រុង​ក៏​អាច​ថា​បាន បើ​នៅ​តែ​មាន​ការចាក់ដី​បំពេញបន្ថែម​ឥតឈប់ឈរ​បែបនេះ​។​

​ដោយសារ​មាន​សកម្មភាព​ដូចខាងលើ មហាជន​ទូទៅ​បាន​លើកឡើង​ថា ការចាក់​ដី​លុប​ប្រឡាយ​និង​ព្រែក​ក្នុង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច​ពិតជា​បាន​កើតឡើង​ដ៏​កក្រើក​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​សកម្មភាព​នេះ​ក៏​បាន​កើតឡើង​ប្រហែល​ជាង​៣​ឆ្នាំ​មកហើយ​ដែរ ព្រោះ​អ្នក​ដែល​ចាក់ដី​លុប​ប្រឡាយ​ឬ​ព្រែក​បឹងបួរ​ភាគច្រើន​យក​ទីតាំង​បើក​អាជីវកម្ម​ផ្សេងៗ ត​ពី​ម្នាក់​ទៅ​ម្នាក់​។​បានន័យថា​ប្រជាពលរដ្ឋ​ណា​អាច​ចាក់ដី​លុប​ព្រែក​ឬ​ប្រឡាយ​បាន អ្នក​ផ្សេង​ក៏​មាន​សិទ្ធិ​ចាក់​លុប​បាន​ដូចគ្នា​សំខាន់​ឱ្យតែ​មាន​ក្បាល​ដី​នៅ​ទីនោះ ពិសេស​សុំ​គោលការណ៍​ពី​អាជ្ញាធរ​ក្នុង​តំបន់​ជាការ​ស្រេច ម្លោះ​ហើយ​ទើប​ទីតាំង​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រាច ក្លាយជា​តំបន់​អភិវឌ្ឍន៍​មួយ​ដែល​មាន​ប្រពៃណី​ចាក់ដី​លុប​ប្រឡាយ ព្រែក បឹងបួរ ដោយ​គ្មាន​ពេល​សំរាក​បែបនេះ ។​

​ជាក់ស្តែង បើ​យើង​ក្រលេក​មើល​ព្រែក​និង​បឹង​ត្រង់​ចំណុច​ខាងកើត​ផ្សារ​កំពង់ត្រាច ស្ថិតក្នុង​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងលិច កាលពីមុន​បឹង​នេះ​មាន​ទ្រង់ទ្រាយ​ធំ ឯ​ព្រែក​ក៏​មាន​ផ្លូវ​ទឹកធំ​ទូលាយ សំរាប់​បញ្ជូន​ទឹក​បញ្ចៀស​ជំនន់​ដោយ​គ្មាន​បារ​ម្មណ៍ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន បឹង​ក៏​កាន់តែ​រួម​តូច​ហើយ​ព្រែក​ក៏​កាន់តែ​បាត់​ធាតុ​ដើម​ម្តង​បន្តិចៗ ដែល​ជា​ករណី​មួយ​បង្ក​ការកកស្ទះ​ទឹក​ជាច្រើន​អន្លើ​ផងដែរ​។​

​មជ្ឈដ្ឋាន​ដដែល​ក៏​បាន​បង្ហើប​ទៀតថា សព្វថ្ងៃ​ចំណុច​បឹង​ធម្មជាតិ​ខាងលើ​ត្រូវ​រង​ការចាក់​លប់​ស្ទើ​ក្លាយ​ជា​ដីគោក គឺ​គ្មាន​រូបរាង​បឹង​ដូច​ពី​មុន​ឡើយ ដោយ​ការចាក់ដី​បើ​គិត​ពី​អ័ក្ស​ផ្លូវ​មាន​ប្រវែង​ក្បែរ​១០០​ម៉ែត្រ​ទៅ​ហើយ ទើប​ធ្វើឱ្យ​ផ្ទៃ​បឹង​ទាំ​មូល​កាន់តែ​បង្រួម​តូច​ស្ទើ​មើល​លែង​ដឹងថា​ជា​បឹង​ទៀតហើយ​។​

​លោក ហម សុខ​ភារម្យ នាយករង​រដ្ឋបាល​សាលា​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​១៥​ខែ​មីនា ឆ្នាំ​២០១៧​ថា កាល​ពី​ម្សិលមិញ​ក៏​មាន​ពលរដ្ឋ​រាយការណ៍​ថា​មាន​ការចាក់​ដី​លុប​បឹង​ដែរ លោក​ក៏​ទៅ​ពិនិត្យ​មើល​ទើប​យល់ថា ការចាក់​នេះ​ពុំ​បាន​រំលោភ​ចូល​ក្នុង​ផ្ទៃ​បឹង​ធម្មជាតិ​ទេ ព្រោះ​ម្ចាស់​ដី​គេ​ចាក់​លុប​តាម​ឯកសារ​ដី​ដែល​គិត​ពី​អ័ក្ស​ផ្លូវ​មាន​ប្រវែង​៦០​ម៉ែត្រ​ឯណោះ​។

​ទាក់ទិន​នឹង​ករណី​ដដែល​នេះ អភិបាល​ស្រុក​កំពង់ត្រាច លោក​អ៊ុម សីុណាត បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរ​សព្ទ​ក្នុង​រសៀល​នេះ​ថា ពេលនេះ​លោក​កំពុង​ជាប់រវល់​ប្រជុំ ៕

 

 

chakdei (1) chakdei (2)

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.