ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

បុរស​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ច្នៃ​របួសធ្ងន់​ពេល​បរបាញ់​សត្វ​ជាមួយ​កូនចុង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​គ្រាប់កាំភ្លើង​ច្នៃ​របួសធ្ងន់ ពេល​បរបាញ់​សត​ក្នុងព្រៃ្វ​ជាមួយ​កូនចុង ដោយ មតិ​ខ្លះ​ដាក់​ការសង្ស័យ​ទៅ​
​លើ​កូនចុង​កូនចុង ជា​អ្នកបាញ់​ឪពុកចុង ព្រោះ​ក្រោយពេល​កើតហេតុ​បុរស​ជា​កូនចុង បាន​រត់គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​១២​មិនា​២០១៧​នៅ​ចំណុច​បន្ទាយ​ចាស់​វៀតណាម​ជួរ​ភ្នំ​ដងរ៉ែក ស្ថិតនៅក្នុង​ភូមិ​ទំនប់​ថ្មី ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​ប្រភព​បានឲ្យដឹងថា រងគ្រោះ​ឈ្មោះ តង សឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រងរបួស​១​គ្រាប់​ចំ​គុម្គត្រចៀក​ខាងឆ្វេង ធ្លាយ​មក​ខាងក្រោម​ភ្នែក​
​ខាងស្តាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ ខាងលើ ។ ចំណែក​ជនសង្ស័យ​ជា​កូនចុង​ឈ្មោះ​ជឿន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​
​រសនៅ​ភូមិ​ឃុំ​ជាមួយគ្នា​នឹង​ជនរងគ្រោះ​កំពុងតែ​រត់​គេចខ្លួន​។​

​យោង​តាម​សម្តី​ប្រពន្ធ​និង​សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹងថា ជនរងគ្រោះ ជា​ឪពុកចុង​និង​កូនចុង​កន្លងមក​ទាំង​២​នាក់​មិន​ដែល​ទាស់​ពាក្យសម្តី​ឈ្លោះប្រកែក​គ្នា​នោះទេ មុនពេល​កើតហេតុ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១​មិនា​ឪពុក​និង កូន​បាន​បរ​បួល​គ្នា​ចេញ​ទៅ​ឆ្លុះ​សត្វព្រៃ​នៅ​លើ​ខ្នងភ្នំ​ដងរ៉ែក លុះ​ព្រឹក​ថ្ងៃទី​១២​ខែ មិនា​ឆ្នាំ​២០១៧​ស្រាប់តែ​មាន​អ្នកភូមិ​ឡើង​ទៅ​លើ​ភ្នំ​បាន​ជួបប្រទះ​ប្តី​របស់​ខ្លួន​មាន​ស្នាក​ស្នាម​ត្រូវ​គ្រាប់​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ហើយ​មក​ប្រាប់​ប្រពន្ធ​កូន​។​

​យោង​តា​សម្តី​អ្នកភូមិ​និយាយថា នៅ​ពេល​ជនរងគ្រោះ​ជា​ឪពុកចុង​និង​កូនចុង ចេញ​ទៅ​បរបាញ់​សត្វ​នោះ គេ​បាន​ឃើញ​កូនចុង​ជា​អ្នកកាន់កាំភ្លើង​ព្រៃ​ប្រភេទ​(​ឆ្នុក​ដូង កែច្នៃ​)​ហើយ​គេ​បាន​សង្ស័យ​ចំនួន​២​ចំណុច បញ្ហា​ដំបូង​បានដាក់​ការ សង្ស័យ​ទៅលើ​កូនចុង​ជា​អ្នកបាញ់​ឪពុកចុង​ពីព្រោះ​កូនចុង​រូប​នេះ​មាន​ច​រឹក​មិ ន​ល្អ​ដូចជា​មនុស្ស​ញៀន​ថ្នាំ បញ្ហា​មួយទៀត​គេ​បាន​ដាក់​ការសង្ស័យថា ឪពុក និង​កូន​ទំនង​នាំគ្នា​ទៅ​អូស​ឈើ​គ្រញួង​ពី​ទឹកដី​ថៃ​ត្រូវមានគេ​លប​បាញ់ ខណៈ​នៅក្នុង​តំបន់​នោះ​ជាមុន​សញ្ញា​កងទ័ព​ឈរជើង ហើយ​ក៍​ជា​មុខសញ្ញា​បទល្មើស​ដែល​កើតមាន​ច្រើន​យ៉ាង​គគ្រឹក​គ្រេង​ផងដែរ ៕

 

IMG-20170313-WA0012 IMG-20170313-WA0011

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.