ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ឈ្មោះ ​ឆេង ឡុង ជា​មន្ត្រី​អាវុ​ធហត្ថ​និង​ជា​មេ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ស្ពឺ ៖ ឈ្មោះ​ឆេង ឡុង​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ និង​ជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ជាច្រើន​ឆ្នាំ​កន្លងមក ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស​និង​អាវុធហត្ថ​ខេត្ត​កំពង់​ឡោម​ពទ្ធ័​ភូមិគ្រិះ ដកហូត រថយន្ត​ទាំង​២​គ្រឿង​និង​ឈើប្រណិត​ជាង​៨០​គូ​ប នៅ​ល្ងាច​ថ្ងៃទី​១១​ខែ​មីនា​ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​ភូមិ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហើប អោយដឹងថា​ការចុះ​ឡោម​ពទ្ធ័​ទីតាំង​ភូមិគ្រិះ ខាងលើនេះ គឺ​ធ្វើ​ការតាមដាន​ជា​យូរ​មក​ហើយ ប៉ុន្តែ​មេ​ឈ្មួញ​ដែល​ជា​មន្ត្រី​អាវុធហត្ថ​នេះ ហាក់បីដូចជា​ដឹង​ខ្លួន​មុន ហើយ​បាន​ចាត់​ក្រុម​កូនចៅ​របស់​គេ​នោះ បើក​រថយន្ត​ធុន​ធំ​(​យី​ឌុប​)​ចំនួន​២​គ្រឿង​ចេញ​ក្រៅ​។ ប៉ុន្តែ​បើក​ចេញ​បាន​តែ​១​គ្រឿង​ប៉ុណ្ណោះ ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់​បាន​១​គ្រឿង រីឯ​១​គ្រឿង​ទៀត​ក៏​ចាប់​នៅមុខ​ផ្ទះ​តែ​ម្តង ដោយ​មាន​ដឹក​ឈើប្រណិត​ប្រភេទ​ធ្នុង​ជាច្រើន​ពេញ​រថយន្ត​។ រថយន្ត​នោះ​(​ម៉ាក​ហ៊ីយ៉ាន់ដាយ​)​ពណ៌​ស​កន្ទុយ​ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ​3A9126​។​

ប្រភព​បន្តថា​នៅក្នុង​រថយន្ត​ទាំង​២​គ្រឿង​នេះ​មាន​ឈើប្រណិត​មិន​ក្រោម​៨០​គីប​នោះទេ​ដែល​មេ​ឈ្មួញ​ឈ្មោះ​ឆេង ឡុង​នេះ​ប្រុង​ដឹក​ទាំង​ថ្ងៃ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​នោះ ។​បច្ចុប្បន្ន​ឈើ​និង​រថយន្ត​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​។​

​ប្រជាពលរដ្ឋ​ថា មេ​ឈ្មួញ​ដុះ​ស្លែ​នេះ​មាន​ទាំង​លុយ​មាន​ទាំង​អំណាច​ទើប​ហ៊ាន​រកស៊ី​មិន​ខ្លាច​សូម្បី​ជំនាញ​រដ្ឋបាល​ព្រៃឈើ កម្លាំង​ទាំង​៣​អង្គភាព​មិន​ថា​ក្នុង​ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​ដែល​ត្រូវ​ឆ្លងកាត់​ដូចជា​តាកែវ កំពត​ជា​ដើម ៕

IMG-20170311-WA0017 IMG-20170311-WA0015

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.