ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

លោក ទុន វិរៈភាព មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​បរ​កែវ យក​គ្រឿងចក្រ​កាប់ ឈូសឆាយ បំផ្លាញ​ព្រៃឈើ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទិ្ធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖ លោក ទុន វិរៈភាព មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​បរ​កែវ ប្រើ​អំណាច យក​គ្រឿងចក្រ​កាប់ ឈូសឆាយ បំផ្លាញ​ព្រៃឈើ ភ្បែ​រ​មាត់ទន្លេ​សេ​សាន្ត ជាង​២​ហិកតា ដើម្បី​យក​ដី និង​ហ៊ុំ​ព័ទ្ធ​របង​ធ្វើ​ជា​កម្ម​សិទ្ធ​។ ដី​នោះ​មាន​ទីតាំង​ជាប់​ផ្លូវលំ​​ឆ្ពោះ​ទៅ​ប៉ុស្ដិ៍​នគរបាល លេខ​៥០៩ ( ភូមិ​ភិ ) ស្ថិតក្នុង​ភូមិ​ភិ ឃុំ​សេ​សាន្ត ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី​។​

​ពាក់ព័ន្ធ​ដី​ជាង​២​ហិកតា​នេះ​លោក ទុន វិរៈភាព មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​បរ​កែវ បាន​បកស្រាយ​ប្រាប់​អ្នក​សា​ព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧ ថា ដី​នេះ​គាត់​ទិញ​ពី​ប្រជាពលរដ្ឋ ជា​ដីចំការ​ដំឡូង ហើយ​មាន​ការទទួលស្គាល់​ពី​ពី​អាជ្ញាធរ ភូមិ ឃុំ ចំណែក​ការយក​គ្រឿងចក្រ​ចូល​ឈូសឆាយ គឺ​លោក មិន​បាន​ឈូស​ឆាយ​នោះទេ ពី​ព្រោះ​ដី​នោះ​ជា​ដីចំការ​ចាស់​។​

​លោក​សេវ ស្វែន មេឃុំ​សេ​សាន្ត បានអោយដឹងថា​ការឈូសឆាយដី​របស់ លោក ទុន វិរៈភាព នោះ លោក​មិន​បានដឹង​ទេ គឺ​គេ​ឈូសឆាយ​ស្រេច​តែ​ចិត្ត​ទាំងស្រុង មិន​បា​ជូន​ដំណឹង​អ្វី​ដល់​អាជ្ញាធ័រ​មូលដ្ឋាន​និង​មន្ត្រី​ពាក់ពន្ធ័​នោះ​ឡើយ​។ ការ​ឈូសឆាយ​ធ្វើ​អ្វីមួយ​គួរតែ​ម្ចាស់ ឬ ក្រុមហ៊ុន​នោះ ជូនដំណឹង​ដល់​ខ្ញុំ​ជា​អជ្ញាធ​រដែរ​។​

​ចំណែក លោក ម៉ា​វិចិត្រ អភិបាលស្រុក​អូរយ៉ាដាវ ក៏​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​ថា លោក​បាន​ត្រឹម​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​តែប៉ុណ្ណោះ ចំណែក​ការឈូសឆាយដី​ព្រៃ​យ៉ាងនោះ គេ​ធ្វើ​តាមតែ​អំពើ​ចិត្ត គេ​មិន​បាន​ជូនដំណឹង ឬ​សុំ​ការអនុញ្ញាតិ​ច្បាប់​អ្វី​ទេ ពីព្រោះ​លោក ទុន វិរៈភាព គេ​អាង​ខ្លួន​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ។​

​ទាក់ទិន​ករណី​ខាងលើ​នេះ លោក ឡេង យុ​គ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ និង លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​ថា ករណី​ឈូសឆាយ​ដី​ព្រៃ ឬ ដីចំការ​ខាងលើនេះ លោក​មិន​បានដឹង​នោះទេ ពីព្រោះ​លោក ទុន វិរៈភាព នេះ​ធ្វើ​អ្វី​មិន​ដែល​គោរព​ច្បាប់ ឬ​គោរព​អ្នកណា​ម្នាក់​ទេ​។​

​ដោយឡែក​លោក ផុន ខេមរិន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បាន​អោយ​អ្នកយក​ព័ត៌មាន​ឲ្យ ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មិនា ថា បើទោះជា​យ៉ាងណា ដី​ប្រមាណ​ជាង​២​ហិត្ថា​នោះ ត្រូវបាន​គេ​សង្កេតឃើញថា មានការ​ឈូសឆាយ​ដល់​មាត់​ច្រាំងទន្លេ និង កាយ​មាត់​ច្រាំងទន្លេ​អោយទាប បណ្ដាលឲ្យ​មាន​ផល ប៉ះពាល់​ប​យ៉ាងខ្លាំង​ដូចជា​៖​ការបា​ក់ដី ស្រុតដី បាក់​មាត់​ជ្រាំ​ទ​ន្ល នឹង​បង្ក​អោយមាន​ហានិភ័យ​ផ្សេងៗ ដូចជា​ទឹក​ជំនន់​ជន់​លិច ដំណាំ​កសិកម្ម​របស់​បងប្អូន​ប្រជា​ពលរដ្ធ ជាដើម​។ ចំពោះ​ការកាប់​ឈូសឆាយ​ដី​ខាងលើ​រូប​លោក​មិន​បាន​ទទួល​ដំ​ណឺង​ឬ​ពត៌មាន​ពី​លោក​ទុន វីរ​:​ភាព​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​រឿង លោក ទុន វិរៈភាព មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផ្នែក​ស្រុក​បរ​កែវ ប្រើ​អំណាច យក​គ្រឿងចក្រ​កាប់ បំផ្លាញ​ព្រៃឈើ ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ សំណូមពរ​ឲ្យ​ថ្នាក់លើ​មាន​វិធានកា​រលើ​បុគ្គល​អនុវត្ត​ច្បាប់​បំពាន​ច្បាប់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នេះ​ផង ៕​

IMG-20170310-WA0117 IMG-20170310-WA0121 IMG-20170310-WA0119

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.