ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តស្វាយរៀង : )ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍ ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធនិងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា, នាថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយបានកំណត់ទិសដៅផ្តល់វគ្គបណ្តុះបណ្តាលជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធ និងបម្រុងនៅទូទាំង៨០ឃុំ-សង្កាត់ សកម្មជនយុវជនបក្សភូមិនៅទូទាំង៦៩០ភូមិ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុក-ក្រុងទាំង៨ នៅទូទាំងខេត្តស្វាយរៀង ក្រុមការងាររយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍ ជូនដល់យុវជនគណបក្សជាបេក្ខជនពេញសិទ្ធ និងបម្រុង សកម្មជនយុវជនបក្សភូមិ សកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុកស្វាយទាប សរុបចំនួន២០១នាក់ ក្រោមអធិបតីភាព លោក តូច ប៉ូលីវ៉ា អនុប្រធាន​ក្រុម​ការងារយុវជនគណបក្សខេត្ត តតំណាងលោក ហេង​ សុខណាង​ ប្រធាន​ក្រុម​ការងារយុវជនគណបក្សខេត្ត​ និងមានការចូលរួមពី លោក ម៉ុង ឡាមី ប្រធានលេខាធិការដ្ឋាន និងជាសមាជិកក្រុមអចិន្រ្តៃយ៍ នៃក្រុមការងារយុវជនគណបក្សខេត្ត និងសមាជិក-សមាជិកាលេខាធិការដ្ឋាន និងក្រុមការងារ។

វគ្គបណ្តុះបណ្តាល នេះធ្វើបទបង្ហាញដោយ លោក យឹម វិស្សុត អនុប្រធានលេខាធិការដ្ឋាននៃក្រុមការងារយុវជនគណបក្សខេត្ត។ វគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីគោលការណ៍ទូទៅនៃការបោះឆ្នោត  លក្ខខណ្ឌ តួនាទី ភារកិច្ច សកម្មភាពហាមឃាត់នានារបស់អ្នកសង្កេតការណ៍និងភ្នាក់ងារគណបក្ស និងការឃោសនា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.