ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង

ផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដាក់សារប្រឆាំងគ្រឿងញៀន តាមដងវិថីជាច្រកចេញ-ចូល សំខាន់ៗក្នុងខេត្ត ដើម្បីដាស់តឿនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ ឧត្តមសេនីយ៍ អ៊ុំ អមរា បានប្រាប់ឱ្យដឹងពីការដាក់តាំងសារប្រឆាំងគ្រឿងញៀននេះថា ជាការចូលរួមលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំសាធារណពីគ្រោះថ្នាក់ នៃគ្រឿងញៀនជូនប្រជាពលរដ្ឋ ហេតុដូច្នេះហើយ ផែនប្រឆាំងគ្រឿងញៀន បានរៀបចំចងបដាពាក្យស្លោក ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមកទស្សនាខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម នាពេលខាងមុខនេះ។

ឧត្ដមសេនីយ៍ អ៊ុំ អមរា ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប បានជម្រាបបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលតាមរយៈយុទ្ធសាស្រ្ត ប្រកបដោយការទទួលខុសត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ពិសេសការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនខាងមុខ ខេត្តសៀមរាប រំពឹងថា មានប្រជាពលរដ្ឋមកទស្សនាច្រើន ហើយនឹងបានឃើញសារពញ្ញាក់ស្មារតីដាស់តឿន និងចូលរួមផ្សព្វផ្សាយបន្តពីគ្រោះថ្នាក់នៃគ្រឿងញៀន ដល់សមាជិកក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគាត់។

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្មអប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា សារប្រឆាំងគ្រឿងញៀននឹងដាក់តាំងគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីប្រជាពលរដ្ឋបានឃើញ និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

 

ុ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.