ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមកាងារចុះជួយភូមិទាំង៨ នៃសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ (Photo inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២ ក្រុមការងារគណបក្សចុះជួយខណ្ឌជ្រោយចង្វារ បានប្រារព្ធពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមកាងារចុះជួយភូមិទាំង៨ នៃសង្កាត់បាក់ខែង និងសង្កាត់កោះដាច់។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ឃ្លាំង ហួត, លោក ឡោក ឆាយ និងលោកស្រី មុំ ក្រសាល ដែលមានសមាជិក-សមាជិកា​ចូលរួមសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះលោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ បានឧបត្ថម្ភថវិកាក្នុងមួយភូមិចំនួន ២លានរៀល សម្រាប់ប្រើប្រាស់ក្នុងការចុះពង្រឹងការងាររដ្ឋបាលឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ។

នៅក្នុងឱកាសនោះ លោក ឃ្លាំង ហួត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រសាសន៍ដឹកនាំផ្តាំផ្ញើដ៏ល្អៗ និងមានសារៈសំខាន់ សម្រាប់សមាជិកសមាជិកាយកទៅអនុវត្តឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងដណ្តើមយកប្រៀបឈ្នះជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់សង្កាត់បាក់ខែង រួមមាន៖ ភូមិបាក់ខែងលើ, ភូមិក្តីចាស់ និងភូមិចំបក់មាស។

*សង្កាត់កោះដាច់ រួមមាន៖ ភូមិរនះ, ភូមិក្បាលកោះ, ភូមិកោះដាច់, ភូមិល្វា និងភូមិចុងកោះ៕

 

ត
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.