ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

សម្តេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាប់ឆ្នាំ២០២២ ពីមូលមូលនិធិសន្តិភាពស៊ុនហាប់។ នេះបើតាមការបញ្ជាក់របស់បណ្ឌិត Thomas G. Walsh ប្រធានមូលនិធិសន្តិភាពស៊ុនហាប់ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែល ទទួលបាននៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន, លោកបណ្ឌិត Thomas G. Walsh បានបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

លោកបណ្ឌិត Thomas G. Walsh បានឱ្យដឹងថា ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

ក្នុងលិខិតបានបន្ថែមថា ជាងនេះទៅទៀត គណៈកម្មាធិការ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ក្នុងការលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ រួមទាំងការអំពាវនាវឱ្យបង្កើតសហភាពអាស៊ីប៉ាស៊ីហ្វិកផងដែរ។

តាមរយៈលិខិតនេះ លោកបណ្ឌិត Thomas G. Walsh បានគូសបញ្ជាក់យ៉ាងដូច្នេះ «មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់សូមផ្ដល់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ជូន សម្តេចតេជោ នូវពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ ជាសក្ខីភាពនៃការទទួលស្គាល់លើការរួមចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ»។

លោកបណ្ឌិត Thomas G. Walsh បានឱ្យដឹងថា គណៈកម្មាធិការជ្រើសរើសជ័យលាភី ពិតជាមានកិត្តិយសយ៉ាងក្រៃលែងចំពោះការណ៍ ដែលសម្តេចតេជោ យល់ព្រមទទួលយកពានរង្វាន់នេះ និងផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីប្រគល់រង្វាន់ដោយផ្ទាល់ ព្រមទាំងនឹងថ្លែងសារនៃក្ដីសង្ឃឹមសម្រាប់អនាគតដ៏សុខសាន្តរបស់មនុស្សជាតិ។

គណៈកម្មការពានរង្វាន់សន្តិភាពស៊ុនហាក់សង្ឃឹមថា នឹងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសម្តេចតេជោ ដោយផ្ទាល់ក្នុងការកសាងពិភពលោកមួយពោរពេញដោយសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។

បើតាមលោក Thomas G. Walsh ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។ពិធីប្រគល់រង្វាន់លើកទីមួយ ដែលផ្តោតលើបញ្ហា «បម្រែបម្រួលអាកាសធាតុ» ត្រូវបានប្រគល់ជូនអតីតប្រធានាធិបតីប្រទេសគីរីបាទី គឺលោក Anote Tong និងបណ្ឌិត Modadugu Gupta អ្នកវិទ្យាសាស្ត្រជលផលមកពីប្រទេសឥណ្ឌា។ពិធីប្រគល់ពានរង្វាន់លើកទីពីរ បានផ្តោតលើបញ្ហា «វិបត្តិជនភៀសខ្លួនជាសាកល» ហើយម្ចាស់ជ័យលាភី គឺលោកបណ្ឌិត Gino Strada ស្ថាបនិកនៃអង្គការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបណ្ឌិត Sakena Yacoobi អ្នកអប់រំនៅប្រទេសអាហ្គានីស្ថាន។

ពិធីប្រគល់រង្វាន់លើកទីបី បានផ្តោតលើ «សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅអាហ្វ្រិក» ហើយអ្នកទទួលជ័យលាភី គឺលោកបណ្ឌិតAkinwumi Adesina ប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិក ដែលបានធ្វើឱ្យការអភិវឌ្ឍវិស័យកសិកម្មនៅទ្វីបអាហ្វ្រិក
មានការរីកចម្រើនយ៉ាងខ្លាំង និងលោកស្រី Waris Dirie សកម្មជនសិទ្ធិស្ត្រីដែលបានលើកកម្ពស់ឱ្យសហគមន៍អន្តរជាតិការយល់ដឹងអំពីការវះកាត់ផ្លូវភេទស្ត្រី។

នៅឆ្នាំ២០២០ ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall ត្រូវបានទទួលស្គាល់លើការរួមចំណែកឆ្ពោះទៅរកការបង្កើតគោលការណ៍នៃអភិបាលកិច្ចល្អនៅក្នុងទ្វីបអាហ្វ្រិក និងអាចារ្យបណ្ឌិត Munib A. Younanអតីតប្រធានសហព័ន្ធព្រះវិហារ Lutheran ពិភពលោក សម្រាប់ការរួមចំណែកចំពោះការធ្វើឱ្យចុះសម្រុងគ្នារវាងសាសនានៅមជ្ឈិមបូព៌ា និងពិភពខាងក្រៅ។

លើសពីនេះ ក្នុងការរំលឹកខួបលើកទី១០០ឆ្នាំ នៃខួបកំណើតរបស់ស្ថាបនិកពានរង្វាន់ស្ថាបនិកត្រូវបានប្រគល់ជូន លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.