ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅក្នុងកោះពេជ្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅក្នុងកោះពេជ្រ!

(ភ្នំពេញ)៖ នៅវេលាម៉ោង00:៣០នាទីយប់ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅក្នុង កោះពេជ្រ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យទាំង២មានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ភាន់ ភោគ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។
២. ឈ្មោះ បាន ពេជ្រ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិដើមមៀន សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

ក្រោមវិធានការជំនាញជនសង្ស័យទាំងពីរនាក់បានសារភាពឲ្យដឹងថា កាលពីវេលាម៉ោង00:៣០នាទីយប់ឈានចូល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពួកគេពិតជាបានធ្វើ សកម្មភាពលួចម៉ូតូ១គ្រឿងម៉ាក icon នៅក្នុងកោះពេជ្រ ពិតប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូបានសម្រេច ដោយម៉ូតូដែល បានលួចនោះបញ្ឆេះមិនឆេះ ពួកខ្លួនបាននាំគ្នាជិះម៉ូតូ១គ្រឿងទៀតម៉ាកDreamC125 រុញ និងធាក់ពីក្រោយ រហូតមកដល់គល់ស្ពានហង្សកោះពេជ្រ ក៏ត្រូវបានសន្តិសុខកោះពេជ្រឃាត់សួរនាំ ស្របពេលដែលកម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមន ដែលល្បាតនៅជិតទីតាំងនោះបានធ្វើការឃាត់ខ្លួន ពួកខ្លួនយកមកមូលដ្ឋានខណ្ឌតែម្តង។

ជនសង្ស័យបានសារភាពបន្តថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចជាសម្ភារៈផ្សេងៗ ច្រើនលើកមកហើយ ដូចជាទូរស័ព្ទដៃ កាបូប និងសម្ភារៈផ្សេងៗទៀត ក្នុងខណៈពេលដែលម្ចាស់ម៉ូតូកង់បី ឬម្ចាស់រថយន្ដចតតាមទីសាធារណៈ ហើយគេងលក់ និងពេលមានមនុស្សកំពុងអង្គុយភ្លេចខ្លួននៅតាមសួនច្បារសាធារណៈ ជាដើម។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.