ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យ និងវាយតម្លៃសកម្មភាពបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ និងលើកផែនការទិសដៅសម្រាប់អនាគតដ៏ខ្លីខាងមុខនៅខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ នាថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងវាយតម្លៃសកម្មភាពបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ និងលើកផែនការទិសដៅសម្រាប់អនាគតដ៏ខ្លីខាងមុខព្រោះជាក់ស្តែងការងារបង្កបង្កើនផលនារដូវប្រាំងពេលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានបញ្ហាកង្វះខាតទឹកជារៀងរាល់ឆ្នាំ។

អមដំណើរលោករដ្ឋមន្រ្តីចុះពិនិត្យសកម្មភាពការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង នៅក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ រួមមាន ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ លោកនួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប និងក្រុមការងារ។

លោកប្រធានមន្ទីរទាំងពីរ បានជម្រាបជូនលោករដ្ឋមន្រ្តី អំពី សកម្មភាពអន្តរាគមន៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដែលកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតធំ កម្លាំង ៦៥សេះ ចំនួន ០៥គ្រឿង ដើម្បីជួយស្រោចស្រពលើផ្ទៃដីស្រូវប្រាំង ចំនួន ១០.០០០ហិកតា នៅក្នុងភូមិតាសល់ និងភូមិផ្អាវ ស្រុកមង្គលបុរី , ក្នុងនោះមន្ទីរ បានអន្តរាគមន៍លើកទី១ នៅថ្ងៃទី ២៥-២៦ខែមករា ឆ្នាំ២០២២ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ០២ គ្រឿង និងលើកទី២ ពីថ្ងៃទី២៧មកដល់ពេលនេះ បានបន្ថែមម៉ាស៊ីនបូមទឹកចំនួន ០៣ គ្រឿងបន្ថែមទៀត សរុប ០៥ គ្រឿង ដើម្បីបូមទឹកពីដៃស្ទឹងមង្គលបុរីផ្នែកខាងក្រោម ទៅជួយសង្រ្គោះស្រូវប្រាំងកំពុងប្រឈម ចំនួន ៩៨៨ហិកតា ដែលនៅឆ្ងាយពីប្រភពទឹក។

សូមបញ្ជាក់ជូនជ្រាបថា ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ មានការពេញនិយមធ្វើស្រែប្រាំង ជាច្រើនលើកក្នុង១រដូវ ជាក់ស្តែងតាមផែនការឆ្នាំ ២០២២នេះមានចំនួនត្រឹមតែ ២២.០០០ហិកតាប៉ុណ្ណោះ តែការអនុវត្តជាក់ស្តែងឈានដល់ចំនួន ៥៣.៩០០ហិកតា ត្រូវជា ២៤៥% នៃផែនការ ទោះបីជាក្រសួងមានការណែនាំជារឿយៗយ៉ាងណាក្តី។

ក្រសួងធនធានទឹក និងឧតុនិយម និងបណ្តាមន្ទីរធនធានទឹកនិងឧតុនិយម រាជធានី-ខេត្ត តែងតែខិតខំប្រឹងប្រែងចុះជួយអន្តាគមន៍សង្រ្គោះដំណាំដល់បងប្អូនប្រជាកសិករ បើមានប្រភពទឹក។

ចំពោះស្ថានភាពទឹកដែលកំពុងមានក្នុងស្ទឹងមង្គលបុរីនាពេលបច្ចុប្បន្ននេះ រដ្ឋមន្រ្តីបានណែនាំបន្ថែមដល់មន្ទីរធនធានទឹក ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដី ក្នុងការជូនដំណឹងជូនប្រជាកសិករឲ្យបានជាប់ជាប្រចាំ ធ្វើយ៉ាងណាត្រូវប្រើប្រាស់ទឹកដោយសន្សំសំចៃ ធានាដល់ការបង្កបង្កើនផលស្រែប្រាំង ដំណាំផ្សេងៗ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើររហូតដល់រដូវវស្សាមកដល់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.