ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រដ្ឋមន្ត្រី ស៊ុយ សែម ណែនាំដល់បេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង ប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ យកជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខឱ្យបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានណែនាំដល់បេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង ប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ យកជ័យជំនះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗខាងមុខឱ្យខាងតែបាន។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារដឹកនាំលើគ្រប់វិស័យ រយៈពេល៥ឆ្នាំ ២០១៧-២០២២ និងទិសដៅអនុវត្តបន្ត ២០២២-២០២៧ និងជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ទាំងពេញសិទ្ធ និងបម្រុង ក្នុងស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់, ឯកឧត្តម លោកជំទាវ សមាជិកគណ:អចន្ត្រៃយ៍ គណ:កម្មាធិការគណបក្សខេត្ត្ត, ប្រធាន អនុប្រធានគណបក្សស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់, ប្រធាន អនុប្រធានក្រុមការងារ, មន្ត្រីគណបក្សស្រុក ក្រុង ឃុំ សង្កាត់ និងបេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ យ៉ាងច្រើនកុះករ។

ក្រោយពីប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុង បានអាននូវមតិស្វាគមន៍ និងរបាយការណ៍សង្ខេប អំពីលទ្ធផលនៃការបោះឆ្នោតស្ទាបស្ទង់ ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់នោះរួចមក, ឯកឧត្តម ស៊ុយ សែម បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅកាន់បេក្ខជនទាំងពេញសិទ្ធ និងបម្រុងទាំងអស់ ត្រូវបំពេញភារកិច្ចចំបងៗរួមមាន៖

១-បេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ ត្រូវមានសាមគ្គី ឯកភាពផ្ទៃក្នុង ប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ យកជ័យជំនះក្នុងការបោះឆ្នោត នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗខាងមុខឱ្យខាងតែបាន។
២-បន្តផ្សព្វផ្សាយអំពីសមិទ្ធផលជាផ្លែផ្កា ដែលគណបក្សសម្រេចបាន នៅក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត និងនៅទូទាំងប្រទេស។
៣-បន្តពង្រឹង និងពង្រីកសមាជិកបក្ស ដោយអនុវត្តនូវវិធីសាស្ត្រ សមាជិកបក្ស១រូប គឺសន្លឹកឆ្នោត ១សន្លឹក។
៤-ធ្វើការវាយបកឱ្យបានទាន់ពេលវេលា ទៅលើពួកអគតិ និងពួកគណបក្សប្រឆាំង ដែលវាយប្រហារ និងនិយាយមួលបង្កាច់គណបក្សរបស់យើង។
៥⁃បន្តចុះជួបជាមួយគ្រួសារបក្ស ក្រុមបក្ស សមាជិកបក្ស មុនសម័យឃោសនាបោះឆ្នោត ដោយសហការជាមួយក្រុមការងារ តាមមូលដ្ឋាន ឃុំ សង្កាត់ ភូមិរៀងៗខ្លួន ផ្អែកលើឯកសារគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ រយៈពេល៥ឆ្នាំ ២០២២-២០២៧។
៦⁃ក្រុមការងារ ត្រូវផ្តល់ឱកាសដល់បេក្ខជន ក្រុមប្រឹក្សាសង្កាត់ ក្នុងពិធីជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ឧទ្ទេសនាម អំពីទិសដៅធំៗទាំង៧ចំណុច នៃគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណបក្ស និងការប្តេជ្ញាចិត្ត របស់បេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងការបំរើប្រជាពលរដ្ឋ ឱ្យបានតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។
៧-រៀបចំផ្លាស់ប្តូរស្លាកសញ្ញាគណបក្ស ដែលចាស់ខូចខាត ឱ្យបានថ្មីស្អាតល្អ ជាភាពទាក់ទាញ។

សូមបញ្ជាក់ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម ក៏បានចែកជូនវត្ថុកំដរដៃ ជាថ្នាំគ្រាប់ឱសថបុរាណចិន (LIANHUA QINGWEN ) ដល់អ្នកចូលរួមទាំង២ទីតាំង ដោយក្នុងម្នាក់ៗទទួលឱសថ ០៣ប្រអប់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.