ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Saud F.M AL Suwelim

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Saud F.M AL Suwelim

(ភ្នំពេញ)៖ នា​រសៀល​ថ្ងៃ​សុក្រ ១១រោច ខែបុស្ស ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកឧត្ដម Saud F.M AL Suwelim ឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​នៅ​ទី​ក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ លើ​វិស័យ​ទេសចរណ៍ វប្បធម៌ និង​ប្រពៃណី​ទំនៀម​ទម្លាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​រាជធានី​ភ្នំពេញនិយាយ​ដោយ​ឡែក និយាយជា​រួម​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​មូល​។
ក្នុង​ជំនួប​នេះផងដែរ ឯកឧត្ដម​ ឃួង ស្រេង អភិបាល នៃគណ:អភិបាល​រាជធានី​រាជធានី ថ្លែង​អំណរគុណ​ដល់​ឯកឧត្ដម ឯកអគ្គរាជទូតដែល​មាន​គម្រោង​ផ្ដល់​ជំនួយ​ឥណទាន​ជូន​ដល់រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។
ឯកឧត្ដម​ឯកអគ្គរាជទូត ក៏បាន​ថ្លែង​អំណរគុណ​ដល់​ឯកឧត្ដម​អភិបាល​រាជធានីភ្នំពេញ​ និង​ថ្នាក់​ដឹកនាំ​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្ដល់​នូវ​សិទ្ធិរស់រាន​ស្មើៗគ្នា មិនថា​ជា​ជន​ជាតិអ្វី កាន់​សាសនា​អ្វីឡើយ មាន​សិទ្ធិ​គោរព​ប្រតិបត្តិ​សាសនា​រៀងៗ​ខ្លួន និងជា​ប្រទេស​ដែល​គោរព​សិទ្ធិមនុស្ស​បាន​យ៉ាង​ល្អ​៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.