ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ក្រុមប្រឹក្សាខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ តាមប្រព័ន្ធ Zoom Meeting

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមប្រឹក្សាខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ តាមប្រព័ន្ធ Zoom Meeting

(ភ្នំពេញ)៖ នៅថ្ងៃ​សុក្រ ១១រោច ខែបុស្ស​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក​ នៅរដ្ឋបាលខណ្ឌដូនពេញមាន​កិច្ចប្រជុំសាមញ្ញលើកទី៣២​ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី ៣​ (តាមប្រព័ន្ធ Zoom Meeting) ក្រោមអធិបតីភាព​ លោក​ ហែម​ អាន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ និងលោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ ដោយមានឯកឧត្តម​ សរ​ សុង​ សមាជិកក្រុមប្រឹក្សារាជធានី​ និងលោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការនគរបាលខណ្ឌ, ប្រធានក្រុមយោធាភូមិភាគប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ/អង្គភាពចំណុះរដ្ឋបាលខណ្ឌ, និងលោកចៅ-ចៅរងសង្កាត់ទាំង១១​ លេី​របៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣១​ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមករា និង
ទិសដៅខែកម្ភះ​ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែមករា ឆ្នាំ
២០២២​ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋ
បាលខណ្ឌដូនពេញ ។
៤-ពិនិត្យ​ និងអនុម័ត​សេចក្តីព្រាង សៀវភៅផែនការវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)
របស់រដ្ឋបាលខណ្ឌដូនពេញ។
៥-ពិនិត្យ​ និងអនុម័តសេចក្តីព្រាងការបិទបញ្ជីចំណូល-ចំណាយថវិកាឆ្នាំ២០២១​ ​របស់រដ្ឋបាលខណ្ឌដូនពេញ។
៦-ការងារផ្សេងៗ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.