ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,០៩៤ នាក់ ក្នុងក្រុងតាខ្មៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,០៩៤ នាក់ ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ ចំនួន ១,០៩៤ នាក់ ដល់ក្នុងនោះនិទ្ទេស A ចំនួន ៣២នាក់ ទទួលបានការលើកទឹកចិត្ត និងជូនរង្វាន់ ពីរដ្ឋបាលខេត្តកណ្ដាល។

នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងតាខ្មៅ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញពិធីសំណេះសំណាល និងជូនរង្វាន់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១,០៩៤ នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ១១៨ នាក់ បង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យរដ្ឋ និងសាលាឯកជន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យមូលដ្ឋានខេត្តកណ្តាល មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ក្រោមបរិយាកាស សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលមាន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម នៅតែចាត់ទុកវិស័យទាំងបួន មនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ដោយបានកំណត់យកធនធានមនុស្ស ជាអាទិភាពទី១។

ឯកឧត្ដមអភិបាលខេត្តកណ្ដាល អោយដឹងទៀតថា ដោយមានការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ខេត្តកណ្តាល ទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះមានបេក្ខជនប្រឡងជាប់ សរុប 5,924 នាក់ (ស្រី 3,605នាក់) = 68.22% នៃចំនួនបេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡង ក្នុងដែរមាន៖
-និទ្ទេស A សរុប 127 នាក់ ស្រី 85 នាក់
-និទ្ទេស B សរុប 463 នាក់ ស្រី 275 នាក់
-និទ្ទេស C សរុប 951 នាក់ ស្រី 627 នាក់
-និទ្ទេស D សរុប 1,964 នាក់ ស្រី1,221 នាក់
-និទ្ទេស E សរុប 2,419 នាក់ ស្រី 1,397 នាក់

ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងតាខ្មៅ បានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះសិស្សានុសិស្សដែលទទួលបានជ័យលាភីទាំងអស់ចំពោះការប្ដេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ទាំងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិយើងទាំងមូល។

ឯកឧត្ដមបណ្ឌិត បន្តថា លទ្ធផលដែលសម្រេចបានទាំងនេះ គឺអាស្រ័យដោយការយកចិត្តទុកដាក់របស់ ក្មួយៗជាជ័យលាភីផ្ទាល់ផង ក៏ដូចជាឪពុកម្តាយឬអាណាព្យាបាលផង ព្រមទាំងការជួយគាំទ្ររបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមានមន្ទីរ និងក្រសួងអប់រំ។ ទោះបីជាក្នុងរយះពេល២ឆ្នាំកន្លងមកនេះបានរាតត្បាត និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបានប៉ះពាល់ដល់ការសិក្សាដោយផ្ទាល់របស់សិស្សដោយជម្ងឺកូវីដ-១៩ ដែលមិនអនុញ្ញាតអោយសិស្សបានមកទទួលការអប់រំដោយផ្ទាល់នៅសាលា តែសិស្សានុសិស្សអាចទទួលបានការរៀនសូត្រពីចម្ងាយក្រោមការយកចិត្តទុកដាក់បង្រៀនពីសំណាក់លោកគ្រូអ្នកគ្រូ។

ជ័យលាភីសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងតាខ្មៅ ទទួលបាន៖
-និទ្ទេស A ចំនួន ៣២ នាក់ ម្នាក់ៗទទួលបានម៉ូតូ ចំនួន ០១គ្រឿង
-និទ្ទេស B ចំនួន ១១៦ នាក់ ម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល
– និទ្ទេស C ចំនួន ២០២ នាក់ ម្នាក់ៗទទួលបានថវិកា ៣០ ម៉ឺនរៀល
-និទ្ទេស D ចំនួន ៣៥៦ នាក់ ម្នាក់ៗទទួលបានថវិកា ២០ ម៉ឺនរៀល
និទ្ទេស E ចំនួន ៣៨៨ នាក់ ម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ចំនួន ១២០ នាក់ ទទួលបានថវិកា ១០ ម៉ឺនរៀល ក្នុងមួយនាក់។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.