ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

អាជ្ញាធរក្រុងតាខ្មៅ ចុះព្រមាន និងធ្វើកិច្ចសន្យាក្លឹបកម្សាន្ដពេលរាត្រីមួយកន្លែង ក្រោយបង្កការរំខានដល់ប្រជាពលរដ្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ ក្លឹបរាត្រី និងជាផាប់ ផឹកស៊ីយីហោ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ21A ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅចុះមកព្រមាន និងធ្វើកិច្ចសន្យាជាលើកទី២ ក្រោយពលរដ្ឋប្ដឹងជាហូរហែរជុំវិញការរំខានសម្លេងតន្រ្តីខ្លាំងៗ ដល់ពាក់កណ្ដាលរាត្រី ដែលប៉ះពាល់ដល់អ្នកជិតខាង។

នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នគរបាលក្រុងតាខ្មៅ គោរពតាមបញ្ជាពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះទៅព្រមាន និងធ្វើកិច្ចសន្យាជាលើកទី២ ក្រោយពលរដ្ឋប្ដឹងជាហូរហែរ ពិសេសក្លឹបកម្សាន្ដនេះមិនបានតាមវិធានការ «៣ការពារ និង៣កុំ» ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងថា បន្ទាប់ពីទទួលបញ្ជាពីថ្នាក់លើមក លោកបានដឹកនាំកម្លាំងចុះទៅសម្របសម្រួល ណែនាំដល់មេការហាង ព្រមទាំងបានធ្វើកិច្ចសន្យាជាលើកទី២ផងដែរ។

ក្នុងលិខិតកិច្ចសន្យានេះ គេឃើញ លោក សុខ សម្បត្តិ ដែលជាមេការគ្រប់គ្រងទូទៅ ហាង «សន្យា» ក៏បានផ្តិតមេដៃលើកិច្ចសន្យារួចរាល់ហើយដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.