ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូននគរបាលការពារព្រំដែនទឹក លេខ៤៣០ ប្រចាំខេត្តកែប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនសិក្ខាកាមនគរបាលជិត២០០នាក់ នៅវរសេនាតូចនគរបាលការពារព្រំដែនទឹក លេខ៤៣០ ប្រចាំខេត្តកែប នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ដោយលោក សោម ពិសិដ្ឋ អភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកែប។

ក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខនោះ លោក សោម ពិសិដ្ឋ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងគិតគូរយកចិត្តទុកដាក់ចំពោះកងកម្លាំង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមិនដែលខកខានឡើយ។

លោកអភិបាលខេត្តកែប បានបន្ដថា កងកម្លាំងនគរបាលការពារព្រំដែនទឹក គឺជាអ្នកអនុវត្តច្បាប់នៅលើដែនទឹក និងមានតួនាទីការពារប្រជាពលរដ្ឋ ដែលពាក់ព័ន្ធការរកស៊ីស្របច្បាប់នៅលើផ្ទៃសមុទ្រ។ ជាពិសេសចូលរួមការពារ ធនធានធម្មជាតិនៅលេី និងក្រោមផ្ទៃទឹក នៃបូរណភាព អធិបតេយ្យភាពដែនសមុទ្រកម្ពុជាយើង ដូច្នេះនគរបាលការពារព្រំដែនទឹក ត្រូវមានចំណេះជំនាញខាង (ស្គូបា) ជំនាញបច្ចេកទេសបើកបរនាវា អូប័រ ជ្រមុជទឹក និងសង្គ្រោះបឋមឲ្យបានច្បាស់លាស់។

បើតាមលោកអភិបាលខេត្ត ដើម្បីបង្កើនការយល់ដឹង ដល់កងកម្លាំងនូវចំណេះជំនាញ ពិតប្រាកដក្នុងកិច្ចប្រតិបត្តិការនៅតំបន់សមុទ្រឲ្យបានល្អ មានប្រសិទ្ធភាព និងសុវត្ថិភាពនោះ សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួន និងត្រូវពង្រឹងវិន័យ របៀបរបបការងារ និងតួនាទីភារកិច្ច ដើម្បីធានាដល់ការគ្រប់គ្រង ក្នុងកិច្ចប្រតិបត្តិការឲ្យកាន់តែប្រសើរ និងរៀនរស់នៅធ្វើការតាមរបៀបគន្លងថ្មី។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ បានណែនាំដល់កងកម្លាំងទាំងអស់ សូមបន្តអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន។

លោកវរសេនីយ៍ឯក សំរឹទ្ធ ថាវរ៉ាត់ មេបញ្ជាការវរសេនាតូចលេខ៤៣០ បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាលទ្ធផលវរសេនាតូចលេខ៤៣០ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតួនាទី ភារកិច្ច និងជំនាញដែលខ្លួនមានសម្រាប់ពុះពាររាល់ការលំបាកជាច្រើន ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងរក្សាបាននូវបូរណភាព អធិបតេយ្យភាពដែនដីកម្ពុជា។ ពិសេសការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋប្រកបមុខរបរ លើផ្ទៃសមុទ្រ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

សូមជម្រាបថា អំណោយជាគ្រឿងឧបភោគ បរិភោគ ដែលបានប្រគល់ជូន វរសេនាតូចនគរបាលការពារព្រាំដែនទឹក លេខ៤៣០ នាឱកាសនោះ រួមមាន៖ ថវិកាចំនួន ២,០០០,០០០រៀល, អង្ករ៣តោន, ជែលលាងដៃ ១,៥០០ដប, មី៤០កេស និងម៉ាស់ ៥,០០០ម៉ាស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.