ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

អ្នកឧកញ៉ា សុខ គង់ ចង់លក់សណ្ឋាគារសុខាភ្នំពេញ ក្នុងតម្លៃ១៥០០លានដុល្លារ ដើម្បីយកទៅវិនិយោគនៅរមណីយដ្ឋានបូកគោ និងសងបំណុល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីល្បីឈ្មោះដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសូគីម៉ិច អ៉ិនវេសមេនគ្រុប បានបញ្ជាក់ឲ្យដឹងថា លោកចង់លក់សណ្ឋាគារសុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារ ដើម្បីយកទៅវិនិយោគបន្ថែម នៅរមណីយដ្ឋានបូកគោ និងសងបំណុលគេខ្លះ។

លោកបញ្ជាក់ថា បើទោះបីជាលោកចង់លក់ក៏ពិតមែន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាចូលមកចរចា និងធ្វើកិច្ចសន្យាទិញនៅឡើយទេ។

ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា សុខ គង់ បានបញ្ជាក់យ៉ាងដូច្នេះថា «អត់មានអ្នកណាមកចរចា និងចង់ទិញ [សណ្ឋាគារសុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ] នោះទេ គ្រាន់តែកន្លងមកមានគេសួរខ្ញុំថា បើចង់លក់ លក់ប៉ុន្មាន? ខ្ញុំថាបើលក់ ខ្ញុំលក់១៥០០លានដុល្លារ ហើយបើលក់បាន ខ្ញុំយកថវិកាខ្លះទៅអភិវឌ្ឍន៍បន្ថែមនៅរមណីយដ្ឋានបូកគោ ព្រោះត្រូវការអភិវឌ្ឍន៍តំបន់ផ្សេងៗទៀត និងខ្លះទៀត យកសងបំណុលគេ»។

សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានយល់ព្រមចំណាយថវិកាក្នុងការសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡើងទៅលើភ្នំបូកគោ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ។ ផ្លូវ១ខ្សែថ្មីនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជាអ្នកធ្វើសម្បទានដី ដោយកាប់ចំការដូងប្រេងរបស់លោកមួយចំនួនធំផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.