ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ៥ម៉ឺនដុល្លារ ដល់ការព្យាបាលដាច់សរសៃជង្គង់របស់កីឡាករ ចាន់ វឌ្ឍនាកា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភទឹកប្រាក់៥ម៉ឺនដុល្លារ (50,000 USD) ដើម្បីជួយព្យាបាលជំងឺដាច់សរសៃជង្គង់របស់កីឡាករបាល់ទាត់ ចាន់ វឌ្ឍនាកា ដែលជាកូនប្រុសរបស់លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម។

តាមបណ្តាញសង្គម Facebook លោក ចាន់ ចេស្តា បានសរសេរបង្ហោះនៅថ្ងៃរសៀលនេះថា «ក្នុងនាមខ្ញុំ បាទជាឪពុកម្ដាយ និងក្រុមគ្រួសាររបស់កីឡាករ ចាន់ វឌ្ឍនាកា សូមលំអោនកាយ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ គុណូបការ:ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ចំនួន 50,000$ (ប្រាំម៉ឹនដុល្លារសហរដ្ឋអាមេរិក) ដើម្បីព្យាបាលរបួសរបស់កូន ខ្ញុំបាទ»។

ការប្រកាសនេះ ក្រោយក្លិបបាល់ទាត់បឹងកេតបានប្រកាសជាផ្លូវការអំពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ហើយដោយរូបគេបានដាច់សរសៃជង្គង់ខាងស្ដាំ និងត្រូវធ្វើការវះកាត់ផងដែរ បន្ទាប់ពីរងរបួសអំឡុងការប្រកួតក្នុងពានរង្វាន់មិត្តភាព Prince Beer Pre-Season Cup 2022 រវាងក្រុមបឹងកេតទល់នឹងវិសាខា នៅកីឡដ្ឋានព្រីនស៍នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ប្រភពខាងលើបានបញ្ជាក់ថា «បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផលស្ថានភាពរបួសបានឲ្យឃើញថា វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។ ខណ:ពេលនេះក្លិបកំពុងរៀបចំដើម្បីឲ្យគាត់បានធ្វើការវះកាត់ ជូនពរឲ្យការវះកាត់ទទួលបានជោគជ័យ និងជាសះស្បើយបានឆាប់រហ័ស»។

គួរដឹងថា ក្នុងជំនួបពានរង្វាន់ Pre-Season ខាងលើ ចាន់ វឌ្ឍនាកា ត្រូវបានប្ដូរចេញភ្លាមៗ ត្រឹមនាទី៣០ ក្រោយមានបញ្ហារបួសជង្គង់ ខណៈលទ្ធផលក្រោយចប់ការប្រកួតបឹងកេត ចាញ់វិសាខា ៣-២។ ចំពោះការវះកាត់ជង្គង់វិញ ក្លិបមិនបានបញ្ជាក់ថា វឌ្ឍនាកា ត្រូវសម្រាកព្យាបាលរយៈពេលប៉ុន្មាននោះទេ តែផ្អែកលើស្ថានភាពរបួសកីឡាករទូទៅ ក្រោយវះកាត់ជង្គង់(ACL) ពួកគេត្រូវសម្រាកចន្លោះពីកន្លះឆ្នាំ ទៅ ១ឆ្នាំឯណោះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.