ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

អ្នក​នាំពាក្យ​ បញ្ជាក់​លក្ខខណ្ឌ​លុបឈ្មោះ​កងរាជ​អាវុធហត្ថ​ចេញ​ពីក្របខ័ណ្ឌ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អ្នក​នាំពាក្យ​ បញ្ជាក់​លក្ខខណ្ឌ​លុបឈ្មោះ​កងរាជ​អាវុធហត្ថ​ចេញ​ពីក្របខ័ណ្ឌ​

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់អំពីលក្ខខណ្ឌលុបឈ្មោះ កងរាជអាវុធហត្ថ ចេញពីក្របខ័ណ្ឌ បន្ទាប់ពីមានការសាកសួរពីសាច់​ញាតិរបស់កងរាជ​អាវុធ​ហត្ថ​ម្នាក់ នៅខេត្តរតនគិរី ដែលអះអាងថា ប្អូនរបស់ខ្លួនត្រូវថ្នាក់លើចាំចាប់កំហុស ហើយត្រូវ​បាន​ថ្នាក់​លើ​លុបឈ្មោះចេញពីក្របខ័ណ្ឌ ក្រោមហតុផល​ឈប់​សម្រាក​ដោយគ្មានការអនុញ្ញាត និងពាក់​ពន្ធ័សារ​ធាតុញៀន ប៉ុន្តែភាគីដែលត្រូវបានលុបឈ្មោះ បាន​បដិ​សេធចំពោះការចោទប្រកាន់ទាំង​នេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជ​អាវុធ​ហត្ថ អនុវត្តទៅតាមវិន័យរបស់កងទ័ពបុគ្គលណាដែលឈប់ដោយគ្មានការអនុញ្ញាត រហូតដល់ ១៥ ថ្ងៃ ក៏មានការស្នើសុំលុបឈ្មោះចេញពីបញ្ជីកងរាជអាវុធហត្ថដែរ។

ម្យ៉ាងទៀត បុគ្គលដែល​មាន​ពាក់​ព័ន្ធនឹងបទល្មើសមួយចំនួន ឬការប្រើប្រាស់គ្រឿងញៀន ក៏ត្រូវតែស្នើឱ្យលុបឈ្មោះ ដូចគ្នា​ដែរ ឱ្យតែត្រួតពិនិត្យទៅឃើញមានសារធាតុញៀន។

លោក អេង ហ៊ី ពន្យល់ថា “អនុលោមតាមច្បាប់ អនុក្រឹត្យ និងបទបញ្ជា បុគ្គលដែលប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់ ឬបោះបង់អង្គភាព សេរី ឈប់លើសពី១៥ថ្ងៃមិនមាន​ការអនុញ្ញាតពី​ប្រធានអង្គ​ភាព​សាមី ត្រូវបានធ្វើសេចក្តីរាយការណ៍តាមឋានានុក្រម ដោយមានកំណត់ហេតុប្រជុំត្រឹមត្រូវ ស្នើសុំ​លុប​ឈ្មោះចេញពីបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថ។ ដោយសារស្ថិតនៅក្នុងដំណាក់កាលរៀបចំនីតិវិធី បុគ្គលដែលមានឈ្មោះស្នើ ជំនាញបានបំពេញ​បែប​បទ បញ្ជូនឈ្មោះមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីគ្រប់គ្រងបុគ្គល​នោះ​វិញ”។

តាមកំណត់ហេតុប្រជុំជួរបញ្ជាការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២១ ស្តីពីការស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រងចំនួនទ័ព ដែលជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តរតនគិរីចំនួន៤នាក់ ក្នុងនោះពាក់ព័ន្ធនឹងទ័ពសេរីចំនួន២នាក់ និងការប្រើប្រាស់គ្រឿងញៀនចំនួន២នាក់។

នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេច ស្តីពី​ការ​លុបឈ្មោះយោធិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្នុងនោះក៏មានឈ្មោះដែល​ជាយោ​ធិននៃកងរាជអាវុធហត្ថផងដែរ។

ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់ឱ្យបុគ្គលដែលត្រូវបានលុបឈ្មោះនោះ បង្ហាញភស្តុតាងដល់រូប​លោក ប្រសិនបើមានករណីមេចាំចាប់កំហុសកូនចៅថ្នាក់ក្រោមពិតមែន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.