ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ខេត្តកំពង់ធំបង្ហាញពីសមិទ្ធផលសំខាន់ៗក្នុងវិស័យសាធារណការ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ រយៈពេលពេញមួយឆ្នាំ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ ក្នុងឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានចូលរួមកសាងសមិទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យសាធារណការ និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទោះបីមានការរំខានពីវិបត្តិជំងឺកូវីដ១៩យ៉ាងណាក្ដី។ នេះបើតាមលោក ជូ កុល្លា ប្រធានមន្ទីរសារធារណការខេត្តកំពង់ធំ ដែលបានថ្លែងប្រាប់ភ្នាក់ងារ  នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។

ប្រធានមន្ទីរសារធារណការខេត្តកំពង់ធំបានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ថវិកាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះមន្ទីរសារធារណការខេត្តកំពង់ធំបានកសាងក្នុងឆ្នាំ២០២១កន្លងមក មានផ្លូវថ្នល់ និងប្រព័ន្ធរំដោះទឹកកខ្វក់និងរំដោះទឹកភ្លៀងជាដើម។

តាមការបញ្ជាក់របស់លោក ជូ កុល្លា បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ មន្ទីរសាធារណការខេត្តបានចូលរួមកសាងសមិទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យសាធារណការ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន គម្រោងស្ថាបនានិងជួសជុល ដោយសម្រេចស្ថាបនានិងជួសជុលផ្លូវវាងប្រាសាទសំបូរព្រៃគុក
ដែលមានប្រវែង១៥.៥០គីឡូម៉េត្រ និងទទឹង១០ម៉ែត្រ បានរួចរាល់ជាស្ថាបពរ បានស្ថាបនាផ្លូវខេត្តផ្លូវលេខ២៦៤G ស្ថិតក្នុងស្រុកស្ទោង ដែលមានប្រវែង៨.៥០គីឡូម៉េត្រ និងទទឹង១០ម៉ែត្រ និងផ្លូវ២៦៤ ស្ថិតក្នុងស្រុកតាំងគោក ដោយអនុវត្តបានប្រវែង៧គីឡូម៉ែត្រ ប្រភេទក្រាលកៅស៊ូ DBST រួមជាមួយដាក់ប្រព័ន្ធលូអមសងខាងផ្លូវប្រវែង២គីឡូម៉ែត្រ ទំហំ៨០០មីលីម៉ែត្រ។

ក្រៅពីនេះ បានស្ថាបនាគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចំនួន២រួមមាន៖

ទី១៖ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ២,៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ៣៩.២គីឡូម៉ែត និងបណ្តាញលូបង្ហូរទឹកប្រវែងប្រមាណ១៧.១គីឡូម៉ែត។ ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះកិច្ចសន្យាដើម្បីសាងសង់អនុគម្រោងខាងលើជាមួយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ក្នុងតម្លៃទឹកប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។

ទី២៖ ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន៤៨,០០០ម៉ែត្រគូប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។ គម្រោងសាងសង់នេះមានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.