ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

អភិបាលខេត្តកណ្ដាល ណែនាំកងការពារព្រំដែន កម្ពុជា-វៀតណាម ខិតខំការពារបូរណភាពទឹកដី និងបង្ក្រាបឱ្យបាននូវរាល់បទល្មើសនានា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់កម្លាំង ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព ជាពិសេសត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់បង្ក្រាបឱ្យបាននូវរាល់បទល្មើសនានា ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសត្រូវបន្តទប់ស្កាត់ការ ឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមតំបន់ព្រំដែនចូលមកក្នុងសហគមន៍។

លោកអភិបាលខេត្តកណ្ដាល បានណែនាំយ៉ាងដូចនេះនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី ចុះពិនិត្យវឌ្ឍន ភាពសាងសង់ប៉ុស្តិ៍ចាំយាមតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ២កន្លែង ត្រង់ចំណុចស្ពានឈើព្រែកជ្រៃ ក្នុងភូមិសាស្ត្រស្រុកកោះធំ និងស្រុកលើកដែក និងបានជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំង វរៈនគរបាលការពារព្រំដែនលេខ៦០៥ និងយោធាការពារព្រំដែនលេខ៦០១ ។

លោក គង់ សោភ័ណ្ឌ ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ កងកម្លាំងនៅគ្រប់កាលៈទេសៈទាំងអស់ផងដែរ។

លោកបានបន្តថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជាក៏បានជួបនូវវិបត្តិដោយសារជំងឺនេះ យ៉ាងណាក៏ដោយស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ដែលបានព្យាយាមទំនាក់ទំនង ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកុមារ ជាពិសេសកងកម្លាំងប្រដាប់អាវុធ បានទទួលវ៉ាក់សាំងបានគ្រប់ៗគ្នា ទើបធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានការធូរស្រាលឡើងវិញ។

លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់រាជ រដ្ឋាភិបាល និងវិធានការសុខាភិបាលផ្សេងៗ ឱ្យបានជាប់ជាប្រចាំដើម្បីសហគមន៍គ្មានជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំងក្នុងពិធីនេះ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ម៉ាស ១០បន្ទះ ជែល ១ដប ត្រីខ ២យួរ និងថវិកា ១០ ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.