ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ មន្ត្រីចុះមូលដ្ឋានគ្រប់ក្រុង ស្រុក ត្រូវចុះនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយគ្រប់បញ្ហាជូនប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ មន្ត្រីចុះមូលដ្ឋានគ្រប់ក្រុង ស្រុក ត្រូវចុះនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយគ្រប់បញ្ហាជូនប្រជាពលរដ្ឋ

 

(ត្បូងឃ្មុំ)៖ ក្នុងនាមក្រុមការងារចុះមូលដ្ឋានតាមបណ្តាខេត្ត ក្រុង ស្រុក ត្រូវមានវត្តមាននៅមូលដ្ឋានពិតប្រាកដ ដែលជាការផ្តល់ភាពកក់ក្តៅ និងដើម្បីពិគ្រោះសុំយោបល់ ពីសំណាក់អ្នកនៅមូលដ្ឋាន ពោលគឺ បន្តអភិវឌ្ឍន៍ និងគាំទ្រយន្តការដ៍ល្អរបស់សម្តេចតេជោ ហ៊ុន សែន តែដាច់ខាតមែនមិនចុះដើម្បីបន្ថែមបន្ទុកបញ្ហាដល់មូលដ្ឋាន ដើម្បីបានលាភសក្ការៈណាមួយសម្រាប់ខ្លួននោះឡើយ ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ក្នុងឆ្នាំកន្លងមកនេះក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការជម្រុញនិងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានបានយ៉ាងល្អ និងចំគោលដៅ ទាំងការងារដោះបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ និងការស្តារ កសាងនូវហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋាន ។

តែយ៉ាងណាឯកឧត្តម ក៏បានក្រើនរំលឹកដល់លោកមេភូមិ មេឃុំ អភិបាលក្រុងស្រុក ត្រូវសហការជាមួយកងកម្លាំងទាំង៣ ឲ្យទៅជាកម្លាំងប្រមូលផ្តុំតែមួយ ពោលគឺរៀបកម្លាំងខាងក្នុងបានល្អ ចេញទៅខាងក្រៅនឹងជោគជ័យ ដោយយកចិត្តទុកដាក់បំរើសេវាសាធារណៈ បំពេញតាមបំណងប្រាថ្នាជូនប្រជាពលរដ្ឋតាមគោលដៅឲ្យខានតែបាន និងមានប្រសិទ្ធភាពខ្ពស់។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហា ប្រឈម សំណូមពរ និងគាំទ្រជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិ កាលទី៦ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឳកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក ក៏បានឡើងអាននៅរបាយការណ៍សង្ខេបពាក់ព័ន្ធនឹងសមិទ្ធិផល និងលទ្ធផលការងារយ៉ាងច្រើនដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំសម្រេចបានក្នុងឆ្នាំ២០២១នេះ និងលើកនូវផែនការទិសដៅសម្រាប់ឆ្នាំបន្ទាប់ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ផងដែរថា សមិទ្ធិផល និងលទ្ធផលជាច្រើនដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រួមទាំងអាជ្ញាធរមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំទាំ សម្រេចបានសុទ្ធសឹងផ្តើមចេញពីកត្តាសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងដោយមានការជ្រោមជ្រែងគ្រប់បែបយ៉ាងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំទាំងអស់ ។

ឯកឧត្តមបណ្ឌិត បន្ថែមថា លោកនឹងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ និងសំណើនានារបស់ពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅកែលម្អ លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងជាលំដាប់។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងឳឡារិកក្នុងអង្គពិធីថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.