ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ឡោមព័ទ្ធយកឡាន យកម៉ូតូមកដាក់បាំងមិនឲ្យអ្នកសារព័ត៌មានចេញណាពីកណ្តាលក្រុងសែនមនោរម្យ និងបានមកគោះទ្វារឡានបង្ខំឲ្យអ្នកសារព័ត៌មានចុះពីលើរថយន្ត ដោយមានការភ័យខ្លាចពេក អ្នកព័ត៌មានមិនចុះទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឡោមព័ទ្ធយកឡាន យកម៉ូតូមកដាក់បាំងមិនឲ្យអ្នកសារព័ត៌មានចេញណាពីកណ្តាលក្រុងសែនមនោរម្យ និងបានមកគោះទ្វារឡានបង្ខំឲ្យអ្នកសារព័ត៌មានចុះពីលើរថយន្ត ដោយមានការភ័យខ្លាចពេក អ្នកព័ត៌មានមិនចុះទេ

មណ្ឌលគិរី ៖ មនុស្សមួយក្រុមមានគ្នាជាង១០នាក់ក្រោមការបញ្ជាររបស់លោក ផល បានមកឡោមព័ទ្ធយកឡាន យកម៉ូតូមកដាក់បាំងមិនឲ្យអ្នកសារព័ត៌មានចេញណាពីកណ្តាលក្រុងសែនមនោរម្យ និងបានមកគោះទ្វារឡានបង្ខំឲ្យអ្នកសារព័ត៌មានចុះពីលើរថយន្ត ដោយមានការភ័យខ្លាចពេក អ្នកព័ត៌មានមិនចុះទេ ដោយព្យាយាមបើកឡានចេញ ពីការហ៊ុមព័ទ្ធនោះ ដោយធ្វើឲ្យរថយន្តរបស់អ្នកសារព័ត៌មានរងការខូចខាតធ្ងន់ធ្ងរក្រោមក្រសែភ្នែកមហាជន និងអ្នកដំណើររាប់សិបនាក់កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។
ក្នុងករណីនេះដែរលោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី បានចាត់ទុកក្រុមបើកល្បែងស៊ីសងខុសច្បាប់ និងក្រុមកាងល្បែងបង្កភាពអនាធិបតេយ្យជាប្រភពនៃបទល្មើសលួចឆក់ប្លន់ និងដាក់បញ្ជារអោយកំលាំងបង្រ្កាបអោយអស់ចំពោះមេល្បែង ក្រុមបរិវា និងអ្នកជួលទីតាំងអោយផងដែរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​។
ឆ្លងតាមករណីនេះស្ទើរតែអាចចាត់ទុកបានថាជាតំបន់អនាធិបតេយ្យមួយទៅហើយ ដែលក្រុមមេល្បែងមិនខ្លាចច្បាប់បានយកទីតាំងដីចំការមួយកន្លែងក្បែរអូរតាអាន ក្នុងភូមិពូលូង សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ធ្វើជាទីតាំងស្វ័យយ័តសង់រោង ដាក់ប៉ារាស់ជាដំណាក់ៗ ហាមឃាត់ជនប្លែកមុខ និងអ្នកសារព័ត៌មានមិនអោយចូលក្បែរបានឡើយ។
ប្រភពសូមមិនបញ្ចេញឈ្មោះបានអោយដឹងថា មេល្បែងឈ្មោះផលជាមនុស្សជំនិតរបស់លោកធំម្នាក់ ជារឿយៗតែងតែយកអំណាច និងឥទ្ធិពលរបស់លោកធំនោះបង្កព្យុះភ្លៀងរកស៊ីបទល្មើស បើកល្បែងស៊ីសង កាងបទល្មើសដែលធ្វើអោយអាជ្ញាធរឈឺក្បាល និងបាក់មុខមិនតិចដងនោះទេ។

ពិតដូចគេពោល ស្តែងដូចថតរឿងកាលពីថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២ ម៉ោងប្រមាណ១ និង៣០នាទីរសៀលកន្លងទៅ ក្រុមដដែលខាងលើបានបើកសៃវៀនល្បែងជល់មាន់ដូចសព្វមួយដង ក្រុមការងារសារព័ត៌មានយើងក៏បានបង្ហោះដ្រូនចំងាយជាង ៣គីឡូដើម្បីពិនិត្យមើលទីតាំងមិនដល់៥នាទី ដ្រូនមិនទាន់ចុះចតផងក្រុមកាងល្បែងប្រដាប់ដោយវិទ្យុទាក់ទង កាបូបស្ពាយ ពាក់ម៉ាស់ ក៏មកដល់ទីតាំងភ្លាមៗ នេះបញ្ជាក់អោយឃើញថាមានការដាក់ពង្រាយកំលាំង ចាត់តាំងតួនាទីយ៉ាងច្បាស់លាស់។ ក្រោយបានរូបភាព និងបារម្ភពីសុវត្ថិភាពផងនោះក្រុមការងារក៏ប្រញ៉ាប់ទៅរាយការណ៍ជូនសមត្ថកិច្ច។
ប៉ុន្តែមិនទាំងបានរាយការណ៍ផងក្រុមបក្ខពួករបស់ម្ចាស់សៃវៀនមាន់មួយក្រុមមានគ្នាជាង១០នាក់ ប្រើប្រាស់មធ្យោបាយរថយន្ត២គ្រឿង ម៉ាក Lexus470 ពណ៌ស្ករ ជិះដោយមេល្បែងមកបញ្ជារ និងម៉ាក Prius ពណ៌ស ជិះដោយមេការជាអ្នកដៃដល់មកបើកឃាត់ពីមុខ រួមជាមួយបក្ខពួកជាច្រើននាក់ទៀតមកឡោមព័ទ្ធជុំជិត។ ក្រោយទាញទ្វារ គោះកញ្ចក់ជាច្រើនដងភ្នាក់ងារយើងមិនចុះ រួមជាមួយមានមហាជន និងអ្នកដំណើរឆ្លងកាត់មានការភ្ញាក់ផ្អើលផងនោះទើបមេល្បែងបញ្ជារអោយក្រុមគេដកអស់ទៅ។

ក្រោមបទអន្តាគមន៍ពីលោក ហែម ប៊ុណ្ណារ៉ែល ស្នងការអាវុធហត្ថខេត្តមណ្ឌលគិរី ទើបក្រុមអ្នកសារព័ត៌មានអាចគេចផុតពីការគំរាមកំហែង និងដាក់ពាក្យបណ្តឹងបានសំរេច។ តែក្រុមនោះមិនអស់ចិត្តនោះទេ នៅតែព្យាយាមរាយកំលាំងបណ្តាក់ដូចខ្យងតាមដងផ្លូវត្រឡប់តាមមកវិញ ហើយតាមប្រម៉ាញ់ដដែលមិនដឹងក្នុងគោលបំណងអ្វីអោយប្រាកដនោះទេ។
ក្នុងនាមស្ថាប័ណព័ត៌មានដែលគាំពារដោយច្បាប់ និងមិត្តអ្នកសារព័ត៌មានជាច្រើនរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ច និងបន្តតាមដានសកម្មភាពរបស់ក្រុមលោក ផល នេះបន្តទៀត តើអាចគេចផុតពីសំណាញ់ច្បាប់ ឬអាចបើកល្បែងស៊ីងសងដោយអនាធិបតេយ្យនៅទឹកដីសុខដុមទេសចរធម្មជាតិមណ្ឌលគិរីនេះបានទៀតឬយ៉ាងណា?

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.