ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងស្រាវជ្រាវបង្ក្រាបបានអ្នកលួចនិងអ្នកទទួលផលចោរកម្មពាក់ព័ន្ធនិងករណីលួចបូមប្រេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងស្រាវជ្រាវបង្ក្រាបបានអ្នកលួចនិងអ្នកទទួលផលចោរកម្មពាក់ព័ន្ធនិងករណីលួចបូមប្រេង

(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង។ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋានអ.ហស្រុករលាប្អៀរ ចំនួន០៨ នាក់ដឹកនាំដោយលោកវ.ឯក និល ប៊ុនធឿន មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ ដែលជាប់ពាក់ព័ន្ធបទ(លួច)លក់ប្រេងអ្នកដទៃ និងទទួលផលចោរកម្ម ប្រព្រឹត្តកាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី នៅចំណុច ការ៉ាសសាំងតេលា យីហោគ្រីស្តាល់ ស្ថិតនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យរួមមាន៖
១/ឈ្មោះ ជ្រិន គឹមជ្រុន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
២/ឈ្មោះ ជុំ កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
៣/ឈ្មោះ ផល ប្រេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៤/ឈ្មោះ កែវ ចរណៃ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដកហូតសម្ភារៈ វត្ថុតាងរួមមាន៖
១.ទូរស័ព្ទដៃចំនួន ០៤គ្រឿង
២.រថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ២AB៤៩៦៦ ពណ៌ខៀវ។
៣.ម៉ូតូចំនួន០២គ្រឿង ម៉ាកC១២៥ចំនួន ០១គ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង១L ១៣៥៩ ពណ៌ខ្មៅ និងម៉ាកឃ្លីក ចំនួន០១គ្រឿង ពាក់ស្លាកលេខ១k៤៤៣៦ ពណ៌ស។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យកាចាត់ការតាមនីតិវិធី៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.