ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ផ្លូវបេតុង៤ខ្សែក្នុងក្រុងកំពត បានស្ថាបនារួចរាល់ជាបន្តបន្ទាប់ ខណៈផ្លូវជាច្រើនខ្សែទៀតកំពុងដាក់គម្រោងជួសជុលក្នុងឆ្នាំ២០២២នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្លូវបេតុង៤ខ្សែក្នុងក្រុងកំពត បានស្ថាបនារួចរាល់ជាបន្តបន្ទាប់ ខណៈផ្លូវជាច្រើនខ្សែទៀតកំពុងដាក់គម្រោងជួសជុលក្នុងឆ្នាំ២០២២នេះ

(ខេត្តកំពត)៖ អភិបាលក្រុងកំពត បានប្រាប់ឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពតនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ពិសេសភារកិច្ចជួសជុលកែលំអផ្លូវថ្នល់ និងលូបង្ហូរទឹក តាមភូមិសាស្ត្រក្នុងសង្កាត់និមួយៗនៃក្រុងកំពត។

ឆ្លើយតបជាមួយអ្នកយកព័ត៌មានតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១កន្លងមក រដ្ឋបាលក្រុងកំពត បានស្ថាបនា ជួសជុលពីផ្លូវក្រួសក្រហម ទៅជាផ្លូវបេតុងបានចំនួន៤ខ្សែ រួមមាន៖ផ្លូវបេតុងថ្មីក្នុងសង្កាត់ក្រាំងអំពិលប្រវែង ៣,៣០៧ ម៉ែត្រ និងលូ ១,៤០០ម៉ែត្រ ,សង្កាត់កំពង់កណ្តាលផ្លូវបេតុងថ្មី ប្រវែង ៣៦៥ម៉ែត្រ,សង្កាត់កំពង់បាយផ្លូវបេតុងថ្មី ប្រវែង ៣៩២ម៉ែត្រ ,និងសង្កាត់ត្រើយកោះ ផ្លូវបេតុងថ្មីប្រវែង ៤៥០ម៉ែត្រ សរុប ៤,៥១៤ម៉ែត្រ។

លោកអភិបាលក្រុងបានបន្តថា ចំពោះផ្លូវបេតុងដែលកំពុងជួសជុលនៅដើមឆ្នាំ២០២២នេះ ស្ថិតត្រង់ចំណុចផ្សាររុយ ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត មានប្រវែង២៦០ម៉ែត្រ។ដោយឡែកចំពោះគម្រោងជួសជុលផ្លូវចាស់ទៅជាផ្លូវក្រាលបេតុងថ្មីមានប្រវែងសរុប ២,៦២០ម៉ែត្រទៀត រដ្ឋបាលក្រុងកំពត នឹងគ្រោងជួសជុលជាបន្តបន្ទាប់។

លោកអភិបាលក្រុងកំពត បានបញ្ជាក់បន្ថែមថា គម្រោងអទិភាពដែលនឹងត្រូវអនុវត្តមានចំនួន៧គម្រោងទៀតនោះសុទ្ធតែត្រូវជួសជុលជាផ្លូវបេតុងនិងមានរៀបចំប្រព័ន្ធលូយ៉ាងត្រឹមត្រូវ ទៅតាមស្តង់ដា ដូចជាផ្លូវខាងកើតពហុកីឡដ្ឋាន(តារាងបាល់)មានប្រវែង ១៥០ម៉ែត្រ ,ផ្លូវបេតុងមិត្តភាព ប្រវែង ២៧០ម៉ែត្រ ,ផ្លូវបេតុងខាងក្រោយក្រុមហ៊ុន ស៊ុយហ្ស៊ុយគី ប្រវែង ៨៥០ម៉ែត្រ,ផ្លូវខាងជើងសង្កាត់ក្រាំងអំពិល(ចាស់) ប្រវែង ៣៥០ម៉ែត្រ,ផ្លូវតភ្ជាប់ស្រីម៉ៅ ប្រវែង៤៥០ម៉ែត្រ,ផ្លូវចំណុចអនុវិទ្យាល័យ ក្នុងសង្កាត់ត្រើយកោះ ប្រវែង១៥០ម៉ែត្រ និងផ្លូវក្នុងសង្កាត់អណ្តូងខ្មែរ ប្រវែង៤០០ម៉ែត្រ ។ចំពោះហេដ្ឋារចនាសម្ព័នផ្លូវទាំង៧គម្រោងនេះ រដ្ឋបាលក្រុងនឹងចាប់ផ្តើមអនុវត្តជាបន្តបន្ទាប់ តាមការគ្រោងទុក៕

សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.