ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តដឹកនាំមន្រ្តីរាជការ និងកងកម្លាំងជាច្រើននាក់ ចូលរួមដាំដើមឈើនៅតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប (Photo inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុ រាត្រី អភិបបាលខេត្ត បានដឹកនាំមន្រ្តីរាជការ កងកម្លាំងអាវុធហត្ថ យោធា និងនគរបាលជាច្រើននាក់ ចូលរួមដាំដើមឈើឡើងវិញនៅតំបន់៣ ផ្ទៃដីជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រភូមិក្របៅចាស់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ក្នុងការចុះដាំកូនឈើនោះ លោក អ៊ុំ រាត្រី បានថ្លែងថា ការដាំកូនឈើឡើងវិញនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នា ក្នុងការចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានខុសច្បាប់ ដីតំបន់៣ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ ក្នុងស្រុក២ដែលរងការកាប់ទន្រ្ទានខុសច្បាប់ ពីសំណាក់ជនខិលខូច គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុក។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ការដាំកូនឈើឡើងវិញ ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវចុះមើលថែទាំកូនឈើ ដែលបានដាំរួចជារៀងរាលខែ ដើម្បីបញ្ជាក់ថា កូនឈើដែលដាំរួចមិនងាប់។

លោកបានធ្វើការសរសើរដល់មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ទាំងអស់ចូលរួមដាំកូនឈើយ៉ាងសស្រាក់សស្រាំ ដោយមិនខ្លាចពីការនឿយហត់ រួមចំណែកការពារធនធានធម្មជាតិ ព្រៃលិចទឹកតំបន់៣បឹងទន្លេសាប ដើម្បីការពារពូជពង្សមច្ឆជាតិ តាមអនុសាសន៍ណែនាំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

នៅព្រឹកថ្ងៃដដែលនេះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៤៥នាក់ ចុះយុទ្ធនាការដាំកូនឈើនៅក្នុងតំបន់៣ ព្រៃលិចទឹកជាប់បឹងទន្លេសាបផងដែរ។

សូមបញ្ជាក់ថា ការចូលរួមចុះដាំកូនឈើក្នុងភូមិសាស្រ្តព្រៃលិចទឹកដែលជាដែនជម្រកត្រីពងនេះចំនួន៦លើកមកហើយ កូនឈើដែលត្រូវដាំរួមមានកូនឬស្សី កូនរាំងទឹក និងកូនត្នោត។ល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.