ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

សមាគមថ្មីមួយក្នុងវិស័យដីធ្លី និងសំណង់ប្ដេជ្ញាពង្រឹងសមាជិកខ្លួនឱ្យក្លាយជាអ្នកប្រកបការងារនិងមុខរបរដែលមានវិជ្ជាជីវៈ ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដែលជាសមាគមក្នុងវិស័យថ្មីមួយនៅកម្ពុជានោះ បានប្រកាសប្ដេជ្ញាពង្រឹងសមាជិក-សមាជិករបស់ខ្លួននៅតាមខេត្ត និងតាមខណ្ឌនីមួយៗ ឱ្យក្លាយជាអ្នកប្រកបការងារនិងមុខរបរដែលមានវិជ្ជាជីវៈ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី និងសំណង់នេះ។

ការប្រកាសប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានប្រកាសបញ្ចូលសមាជិក-សមាជិកាពេញសិទ្ធិរបស់ខ្លួនមានចំនួនជាង៦០០នាក់ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឡី សុភាព ប្រធានសមាគមវិនិយោគិនកម្ពុជា ហើយក៏ជាប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជានេះផងដែរ។

បន្ទាប់ពីស្ដាប់ការប្ដេជ្ញាចិត្តរបស់តំណាងសមាជិកសមាគមរួចមក លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យដីធ្លី និងសំណង់ក៏មានការអភិវឌ្ឍកើនឡើងផងដែរ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតច្បាប់ស្ដីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ និងការអភិវឌ្ឍដីធ្លីជាដើម។

លោក ឡី សុភាព បានបន្តថា គោលបំណងរបស់សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា គឺចង់ចូលរួមអភិវឌ្ឍវិស័យដីធ្លី និងសំណង់នៅកម្ពុជាជាមួយរាជរដ្ឋាភិបាល។ ជាក់ស្ដែង ការប្រកាសបញ្ចូលសមាជិកពេញសិទ្ធិនៃសមាគមនាពេលនេះ គឺស្របពេលនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គោលបំណងមួយទៀត គឺខិតខំធ្វើជាដៃគូទំនាក់ទំនងជាមួយអ្នកវិនិយោគនៅក្រៅប្រទេស ដែលមានបំណងចង់មកវិនិយោគនៅប្រទេសកម្ពុជា ពីព្រោះកន្លងធ្លាប់អ្នកវិនិយោគក្រៅប្រទេសចង់មកវិនិយោគលើវិស័យដីធ្លីនៅកម្ពុជា ប៉ុន្តែមិនមានដៃគូទំនាក់ទំនងជាមួយ។

អ្វីដែលជាការប្ដេជ្ញាចិត្តរបស់លោកប្រធាន ឡី សុភាព គឺសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជានឹងខិតខំពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងដល់សមាជិក-សមាជិករបស់ខ្លួននៅតាមខេត្ត និងតាមខណ្ឌនីមួយៗ ឱ្យក្លាយជាអ្នកប្រកបការងារនិងមុខរបរដែលមានវិជ្ជាជីវៈ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី និងសំណង់នេះ។ លោកថា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា «មានចរិតតស៊ូ និងវិន័យ»។

លោកបានណែនាំបន្ថែមដល់ប្រធាននិងសមាជិកសមាគមតាមខេត្ត និងខណ្ឌត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការក្ដាប់ពីសភាពការណ៍ដីធ្លី និងសំណង់ក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវធ្វើជាភ្នាក់ងារដើម្បីផ្ដល់ព័ត៌មានមកសមាគម ដើម្បីយកទៅទំនាក់ទំនងពិភាក្សាជាមួយដៃគូវិនិយោគផ្សេងៗទៀត។

លោកបានដាក់គោលនយោបាយ «៣ផ្ដ» គឺ ផ្ដុំ ផ្ដើម ផ្ដល់។ ដំបូង គឺត្រូវផ្ដុំគ្នាជាសមាជិកនៅតាមខេត្ត ខណ្ឌនីមួយៗ បន្ទាប់មកគឺត្រូវផ្ដើមធ្វើអ្វីមួយ ដូចជាបង្កើតមុខរបរអាជីវកម្មលក់ដូរផលិតផលជាដើម និងផ្ដើមការងារនិងមុខរបរក្នុងវិស័យដីធ្លី និងសំណង់ ដើម្បីរកចំណូលសមរម្យឱ្យបានកាន់តែច្រើន។ បន្ទាប់ពីមានសមត្ថភាពគ្រប់គ្រាន់ក្នុងផែនការងាររបស់ខ្លួនហើយ សមាគមក៏នឹងរៀបចំតួនាទី មុខតំណែង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗជូនថ្នាក់ដឹកនាំ និងសមាជិកទៅតាមជំនាញរៀងៗខ្លួន បន្ទាប់ពីពួកគេបានខិតខំបំពេញការងារ និងមុខរបររបស់ខ្លួន។

ប្រធានសមាគមរូបនេះបានបន្តណែនាំដល់សមាជិកទៀតថា មុននឹងប្រកបអាជីវកម្ម និងធ្វើការងារអ្វីមួយ ត្រូវមានការពិគ្រោះយោបល់គ្នាជាមុន។ ចំណែកប្រធានសមាគមនៅតាមខេត្ត-ខណ្ឌក៏ត្រូវជួបប្រជុំជាមួយសមាជិកជាប្រចាំ។ ប្រធានតាមខេត្ត-ខណ្ឌ និងសមាជិកសមាគមទៀតសោត ក៏ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពីច្បាប់ទម្លាប់នានា និងពង្រីកបណ្ដាញឱ្យកាន់តែទូលាយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.